+855 16 757 168     samnob@keiladaily.com
KD Logo

Antonio Conte លើកឡើងថា៖ Chelsea មិនទាន់ចេះប្រើប្រាស់ Lukaku នៅឡើយទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 188

អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte បានលើកឡើងថា៖ “ខ្ញុំគិតថាក្រុម Chelsea នៅមិនទាន់រកវិធីប្រើប្រាស់កីឡាករ Romelu Lukaku បាននៅឡើយទេ។ ប្រសិនបើពួកគេអាចដោះស្រាយបាននោះក្រុមតោខៀវ Chelsea អាចនឹងក្លាយជាក្រុមដែលឈ្នះពាន់វង្វាន់ Champions League នៅរដូវកាលនេះ”។


លោក Antonio Conte បាន​បន្ថែម​ទៀត​ថា៖ មាន​ខ្សែ​ប្រយុទ្ធ​ដូច Lukaku គឺ​ត្រូវ​តែ​ចេះ​ប្រើប្រាស់។ លោក​ក៏​មិន​ដឹង​ច្បាស់​ថា Chelsea ចេះ​ប្រើប្រាស់​កីឡាករ​​ឬ​នៅ​ទេ។ ប្រសិន​បើ​តោខៀវ​​​​​អាច​ស្វែង​យល់​ពី​របៀប​ប្រើ Lukaku ពួក​គេ​នឹង​ក្លាយ​ក្រុម​យក​​​ឈ្នះ​នៅ​ UCL រដូវ​កាល​នេះ៕ ​

ការលើកឡើងនេះបន្ទាប់ពី Chelsea​ ដែល​ជា​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ UEFA Champions League ​​​​បាន​រងបរាជ័យក្រោមស្នាដៃ​ Juventus ​​ក្នុងលទ្ធផល ១-០ នៅ​ទីក្រុង​ Turin ​​នៃ​ប្រទេស​អុីតាលី ​ក្នុង​ការ​ប្រកួត​​លើក​ទី​២ ក្នុង​ពូល H ​​កាល​ពី​យប់​មិញ។



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖