+855 16 757 168     samnob@keiladaily.com
KD Logo

ម្តាយរបស់ Cristiano Ronaldo មិនចង់ឱ្យគាត់រៀបការជាមួយ Georgina Rodriguez ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 170

លោកស្រី Dolores Aveiro ម្តាយរបស់ Cristiano Ronaldo មិនចង់ឃើញកូនប្រុសរបស់ខ្លួនរៀបការជាមួយមិត្តស្រី Georgina Rodriguez ទេព្រោះលោកស្រីជឿជាក់ថាតារាម៉ូដែលដើមកំណើតអាហ្សង់ទីនរូបនេះមានចេតនាត្រូវ​ការ​ប្រាក់​របស់ Ronaldo ​ជា​ជាង​ការ​ស្រលាញ់​ចេញ​ពី​ចិត្ត។


យោងតាមការចុះផ្សាយរបស់គេហទំព័រ Marca ប្រចាំប្រទេសអេស្ប៉ាញបានរាយការណ៍ថាតារាម៉ូដែលវ័យ ២៧ឆ្នាំរូបនេះកំពុងរង់ចាំ Ronaldo ស្នើសុំនាងរៀបការ ប៉ុន្ដែបញ្ហាគ្រួសារខាងប្រុសមិនយល់ស្រប គឺជាឧបសគ្គចម្បងនៅក្នុងរឿងរៀបការរបស់អ្នកទាំងពីរ។


តារាបាល់ទាត់ល្បីឈ្មោះ Cristiano Ronaldo បានចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងកញ្ញា Georgina Rodriguez តាំងពីឆ្នាំ២០១៦នៅពេលដែល Ronaldo ទៅកាន់ហាង Gucci នាទីក្រុង Madrid ដែលពេលនោះគឺ Georgina នៅជាជំនួយការក្នុងហាងនៅឡើយ។ ​ហើយ​ពួកគេ​តែងតែ​បង្ហាញ​ពី​ក្ដី​សុខ​ក្នុង​គ្រួសារ​ជាមួយកូនៗដូចជា Cristiano Junior, Eva, Mateo និង Alana នាទីក្រុង Manchester ប្រទេសអង់គ្លេស។


ថ្មីៗនេះក្រុមហ៊ុន Netflix ត្រៀមរៀបចំផលិតនូវសាច់រឿងប្រវតិ្ដស្នេហារវាង Cristiano Ronaldo និង Georgina Rodriguez តើហេតុអីបានជា Ronaldo ចែចង់នារីធ្វើការជាជំនួយការក្នុងហាងមួយកន្លែង ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លួន?


ប្រភព៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖