+855 16 757 168     samnob@keiladaily.com
KD Logo

សាយ ពិសិដ្ឋ ប្រាប់កត្តានគរបាលជាតិធ្វើបានល្អថ្មីៗនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 127

ឈានចូលជើងទី២ នៃក្របខណ្ឌ Metfone Cambodian League 2021 ដែលជាដំណាក់កាល Bottom 5 បាន២ប្រកួតមក ក្រុមបាល់ទាត់នគរបាលជាតិមិនទាន់របូតពិន្ទុនៅឡើយទេ ដោយឈ្នះទាំង២ប្រកួតដំបូង ពោលយកបាន៣ពិន្ទុពេញពីអាស៊ីអឺរ៉ុបយូណាយធីត និងព្រៃវែងអេហ្វស៊ី។

ប្រធានក្រុម សាយ ពិសិដ្ឋ ទទូចថា ក្រុមរបស់គេចាប់ផ្ដើមធ្វើបានល្អតាំងពីប្រកួតបិទជើងទី១ តទល់គិរីវង់សុខសែនជ័យម្ល៉េះ ដែលពួកគេមានឱកាសច្រើន តែខ្វះសំណាងក្នុងការបញ្ចប់ទី។ ខ្សែការពារកណ្ដាលរូបនេះសង្កត់ធ្ងន់ថា លទ្ធផលល្អប្រសើរនេះ បានមកពីការខិតខំ និងការសហការល្អក្នុងក្រុម។

អតីតកីឡាករជម្រើសជាតិ សាយ ពិសិដ្ឋ លម្អិត “៖ យើងចាប់ផ្ដើមធ្វើបានល្អតាំងពីប្រកួតជាមួយគិរីវង់ បន្តដោយការប្រកួតអាស៊ីអឺរ៉ុប និងព្រៃវែង។ យើងធ្វើបានល្អ ព្រោះយើងយោគយល់គ្នា ប្រឹងប្រែង និងយកចិត្តទុកដាក់ ធ្វើតាមអ្វីដែលគ្រូដាក់ឲ្យ ហើយលទ្ធផលក៏ស្ដែងឲ្យឃើញមក។ ម្យ៉ាង យើងអត់ដែលឈ្នះ អ៊ីចឹងយើងដាក់ចិត្តដាក់កាយ ដើម្បីលទ្ធផល។ ២ប្រកួតបន្ទាប់ ធ្វើម៉េចយើងត្រូវតែឈ្នះដើម្បីអាចបានចំណាត់ថ្នាក់ល្អមួយមុនចប់រដូវកាល។”

សាយ ពិសិដ្ឋ បន្ថែមថា បញ្ហាអវត្តមានកីឡាករមួយចំនួនដោយសាររបួសនៅដើមរដូវកាល ដូចជា នួន បូរី ហើយបន្ត ដោយ Shane Booysen ជាដើមនោះ ជាដើមសំខាន់ដែលនគរបាលជាតិធ្វើមិនបានល្អ ខុសពីអំឡុង Pre-Season ដែលសមាជិកទាំងអស់ជុំគ្នាពេញលេញ។

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា នេះ នគរបាលជាតិនឹងទទួលភ្ញៀវសូលទីឡូអង្គរ។ ២ប្រកួតដំបូងក្នុងដំណាក់កាល Bottom 5 ក្រុមរបស់គ្រូបង្គោល អ៊ុង កនយ៉ានិត ឈ្នះអាស៊ីអឺរ៉ុប៤ទល់នឹង៣ និងឈ្នះព្រៃវែងអេហ្វស៊ី ២ទល់នឹង០។ ចំណែកសូលទីឡូអង្គរ ទើបចាប់ផ្ដើមនៅថ្ងៃនេះប៉ុណ្ណោះ៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖