+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើ Frankie de Jong ថាទោះដូរគ្រូចេញក៏មិនមែនជាដំណោះស្រាយសម្រាប់ Barcelona ដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 192

ខ្សែបម្រើ Frankie de Jong សសញ្ជាតិហូឡង់រូបនេះ បាននិយាយថា៖
ខ្ញុំមិនគិតថា ការផ្លាស់ប្ដូរគ្រូបង្វឹកគឺជាដំណោះស្រាយទេ។ ខ្ញុំមិនអាចនិយាយអំពី Koeman បានទេវាមិនមែនជាតួនាទីខ្ញុំទេ។ ប៉ុន្ដែយើងត្រូវតែបន្ដតតាំងរួមគ្នា ដើម្បីយកឈ្នះលើស្ថានការណ៍នេះ។ យើងអាចឆ្លងផុតពីបញ្ហានេះដោយការខិតខំ និងរួមគ្នាជាក្រុម។



ចំណែកលោក Koeman បាននិយាយថា៖
ខ្ញុំមានអារម្មណ៍ថា កូនក្រុមរបស់ខ្ញុំនៅតែគាំទ្រលើកទឹកចិត្តខ្ញុំដដែល បើមើលទៅតាមអាកប្បកិរិយារបស់ពួកគេ។ ខ្ញុំមិនដឹងថានឹងមានរឿងអ្វីលើសនឹងទៀតទេសម្រាប់អនាគតរបស់ខ្ញុំនៅទីនេះ ហើយខ្ញុំក៏មិនដឹងថាក្លិបកំពុងគិតអ្វីមកលើខ្ញុំទៀតដែរ។ ខ្ញុំក៏មិនចង់និយាយអ្វីច្រើនទៀតដែរ យើងមានចាំមើលទាំងអស់គ្នាទេ។


លោក Koeman កំពុងរងនូវសម្ពាធខ្លាំង បន្ទាប់ពីធ្វើការដឹកនាំឲ្យក្រុមទទួលបានលទ្ធផលបរាជ័យផ្ទួនៗ ជាពិសេសគឺ នៅក្នុងវគ្គសន្សុំពិន្ទុ ក្នុងពានរង្វាន់ UEFA Champion League កាលពីយប់ម្សិលមិញនេះ។ លោកបានដឹកនាំឲ្យក្រុម បរាជ័យក្នុងលទ្ធផល ៣-០ ម្តងហើយ កាលពីប៉ះ Bayern Munich កាលជុំទី១ ហើយកាលពីយប់មិញនេះ លោកបានធ្វើឲ្យក្រុមបរាជ័យម្តងទៀត ក្នុងលទ្ធផល ៣-០ ដដែលក្រោមថ្វីជើងក្រុម Benfica។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖