+855 16 757 168     samnob@keiladaily.com
KD Logo

Harry Kane ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងពានរង្វាន់ Conference League

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 176

Tottenham Hotspur បង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីយប់ដោយបានលត់ក្រុម Mura ក្នុងលទ្ធផល ៥-១ នៅក្នុងដីខ្លួនឯងឡើងទៅឈរកំពូលតារាងនៃពូល G ជាបណ្តោះអាសន្នក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ មាន៤ពិន្ទុ ក្នុងពានរង្វាន់កំពូលលំដាប់ទី៣ UEFA Europa Conference League។


៥គ្រាប់របស់Spurs សម្រេចដោយកីឡាករ Dele Alli នៅនាទី៤, Giovani Lo Celso នៅនាទី ៨, ហើយ ៣គ្រាប់ទៀតស៊ុតបញ្ចូលទីដោយ Harry Kane តែម្នាក់ឯងប៉ុណ្ណោះ ពោលគឺនៅនាទី (៦៨, ៧៧ និង ៨៨)។ ដោយឡែកក្រុមភ្ញៀវស៊ុតបកមកវិញបាន ១គ្រាប់ដោយ Ziga Kous នៅនាទី ៥២។


ប៉ុន្តែកៅអីរបស់លោក Nuno Espirito Santo កំពុងតែក្ដៅគគុកដដែលក្រោយដឹកនាំឲ្យ Spurs ចាញ់ការប្រកួតបីជាប់ៗគ្នា គឺទល់នឹង Crystal Palace, Chelsea និង Arsenal ក្នុងចំណោមការប្រកួតក្នុងលីគទាំង៦ប្រកួត ធ្លាក់ពីកំពូលតារាងទៅឈរលេខរៀងទី១១ ដោយមានតែ៩ពិន្ទុក្នុងដៃ។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖