+855 16 757 168     samnob@keiladaily.com
KD Logo

LaLiga Santander សប្តាហ៍ទី៨

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 229

ការប្រកួតនៃក្របខណ្ឌ LaLiga Santander សប្តាហ៍ដំបូងសម្រាប់ខែតុលា នឹងមកដល់នៅយប់នេះដោយមានការប្រកួតជាច្រើនដែលគួរអោយចាប់អារម្មណ៍ ប៉ុន្តែគូសំខាន់ជាងគេគឺការប្រកួតរវាងក្រុមការពារតំណែងជើងឯក Atlético de Madrid ទល់និងក្រុមអ្នកបុណ្យ FC Barcelona នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យវេលាម៉ោង ២:០០រំលងអធ្រាត្រ។


សម្រាប់ការប្រកួត Basque derby នៅយប់ថ្ងៃសុក្រ វេលាម៉ោង២:០០រំលងអធ្រាត្រដោយក្លិប Athletic Club ទទួលស្វារគមន៍ D. Alavés។ ខ្សែប្រយុទ្ធ Iñaki Williams នឹងបង្ហាញខ្លួនលើកទី ២០៣ប្រកួតជាប់ៗគ្នានៅក្នុងក្របខណ្ឌ LaLiga Santander ដោយគាត់បានបំបែកឯតទគ្គកម្មនៅក្នុងប្រវត្តិសាស្ត្រលីគកំពូលនាប្រទេសអេស្ប៉ាញ។


សម្រាប់ការប្រកួតបន្ទាប់ Rayo Vallecano ត្រៀមប្រកួតទល់នឹង Osasuna ខណ: Mallorca ត្រូវទទួលភ្ញៀវ Levante UD និងការប្រកួតចុងក្រោយសម្រាប់ថ្ងៃសៅរ៍រវាង Cádiz CF ប៉ះជាមួយ Valencia នាកីឡដ្ឋាន Estadio Nuevo Mirandilla។


រីឯ៥គូទៀត នឹងបន្តនៅថ្ងៃអាទិត្យដោយចាប់ផ្តើមជាមួយ Elche CF ទល់នឹង RC Celta ហើយក្រុមកំពូលតារាង LaLiga Santander អធិរាជ Real Madrid បានវិលត្រឡប់មកប្រកួតវិញដោយពួកគេត្រូវទៅជួបក្រុម RCD Espanyol។


ការប្រកួតពីរគូចាប់ផ្តើមនៅម៉ោង ២៣:៣០យប់ដូចគ្នាដោយ Getafe CF ទល់នឹង Real Sociedad និង Villarreal CF ទល់នឹង Real Betis។ ហើយការប្រកួតចុងក្រោយ Granada CF ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ Sevilla FC។



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖