+855 16 757 168     samnob@keiladaily.com
KD Logo

២ប្រកួតចុងក្រោយ សៀន សុភ័ក្ត្រា គិតថា មិនពិបាកខ្លាំងទេ តែក៏មិនប្រហែសដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 234

២ប្រកួតចុងក្រោយនៃក្របខណ្ឌ Metfone Cambodian League 2021 អគ្គិសនីកម្ពុជា ត្រូវប៉ះសូលទីឡុអង្គរ និងនគរបាលជាតិ និងជាការបញ្ចប់ដំណាក់កាល Bottom 5។

ខ្សែប្រយុទ្ធ សៀន សុភ័ក្ត្រា គិតថា ជំនួបតទល់ក្រុមទាំង២ដែលនៅសល់មិនសូវជាពិបាកប៉ុន្មានទេសម្រាប់អគ្គិសនីកម្ពុជា តែយ៉ាងណា ក្រុមរបស់គេនឹងប្រកួតដោយប្រុងប្រយ័ត្នបំផុត។ គេរំពឹងថា អគ្គិសនីនឹងធ្វើបានល្អក្នុងការប្រកួតនៅសល់។

ចំពោះការលេងក្នុងក្រុមវិញ កីឡាករជាប់ MVP ក្នុងជំនួបព្រៃវែងអេហ្វស៊ី ពាក់កណ្ដាលសប្ដាហ៍កន្លងទៅ មើលឃើញថា មានភាពល្អប្រសើរជាងមុន ជាពិសេសការសហការគ្នា

និងការលេងពីប្រយុទ្ធមកការពារ។

សុភ័ក្ត្រា ថ្លែងបែបនេះ "៖ និយាយរួមទៅ ដូចមិនពិបាកអីណាស់ណាទេ តែគ្រាន់តែយើងមិនហ៊ានមើលស្រាលគេដែរ។ ឥឡូវយើងក៏សហការគ្នាល្អ ហើយការប្ដូរពីប្រយុទ្ធមកការពារ ក៏ប្រសើរជាងមុនដែរ។ យើងសង្ឃឹមបានលទ្ធផលល្អ២ប្រកួតចុងក្រោយ។"

២ប្រកួតកន្លងមកក្នុងដំណាក់កាល Bottom 5 អគ្គិសនីកម្ពុជា ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត និងស្មើព្រៃវែងអេហ្វស៊ី។ EDC មាន១១ពិន្ទុ និងកំពុងឈរនៅលេខ១១៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖