+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្លិប Barcelona លោក Laporta ចេញមុខបញ្ជាក់អំពីអនាគតរបស់លោក Ronald Koeman

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 196

យោងតាមការចុះផ្សាយរបស់គេហទំព័រ Marca ប្រចាំប្រទេសអេស្ប៉ាញបានឲ្យដឹងថា លោក Joan Laporta ប្រធានក្លិបថ្មីរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ចេញមុខមកបញ្ជាក់ថាលោក Ronald Koeman នឹងបន្តកាន់កាប់តំណែង ក្នុងនាមជាគ្រូបង្វឹកនៅ Barca ជាបន្តទៀត។ 


Laporta បន្តទៀតថា៖ គាត់ពិតជាស័ក្តិសមនឹងទទួលបានសេចក្តីទុកចិត្តពីយើងទាំងអស់គ្នា ,Koeman ជាមនុស្សម្នាក់ដែលនឹងអាចជួយស្រោចស្រង់ Barcelona បានហើយ ខ្ញុំបានពិភាក្សាជាមួយគាត់ ដូច្នេះខ្ញុំអាចធ្វើការសន្និដ្ឋានតាមគំនិតរបស់ខ្ញុំ។ ខ្ញុំពិតជាសរសើរទៅដល់គាត់ខ្លាំងណាស់ ដែលគាត់ខំលះបង់ដឹកនាំ Barca ទាំងស្ថានភាពលំបាកបែបនេះ។


បច្ចុប្បន្នគ្រូបង្វឹក Ajax លោក Erik Ten Hag គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលលោក Laporta គិតថាមានបទពិសោធន៍និងមានសមត្ថភាពគ្រប់គ្រាន់ដែលអាចដឹកនាំក្នុងគម្រោងវែងឆ្ងាយលោក Laporta មិនចង់ដើរតាមគន្លងចាស់ដែលដូរគ្រូបង្វឹកម្តងហើយម្តងទៀតនោះទេ។ នេះជាហេតុផលដែលលោក Laporta មិនបញ្ចប់តំណែងលោក Koeman ភ្លាមៗគាត់កំពុងរកគ្រូបង្វឹកដ៏ខ្លឹមម្នាក់មកដឹកនាំបន្ត។


សព្វថ្ងៃ Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman ធ្វើមិនសូវបានល្អឡើយ ទាំងការប្រកួតនៅក្នុងពានក្របខណ្ឌ Champions League និង La Liga។ ដោយនៅ Laliga ក្រុម Barcelona ឈរនៅលេខរៀងទី៩ ឆ្លងកាត់៧ប្រកួត ឈ្នះ៣ ស្មើ៣ ចាញ់១ មាន១២ពិន្ទុ, រីឯនៅ UCL ស្ថិតក្នុងពូល E លេង២ប្រកួតបើកឆាក ចាញ់ទាំង២ ឈរបាតតារាង។


ប្រភព៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖