+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមជម្រើសជាតិកម្ពុជា នឹងហោះទៅបារ៉ែន នាព្រឹក​ស្អែក ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ Asian Cup និង AFC U23

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 209

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​បារ៉ែន នា​វេ​លា​ម៉ោង ៩ព្រឹក​ ថ្ងៃទី​០៥ ខែ​តុលា​ស្អែក​នេះ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រ​កួត​ពាន​រង្វាន់​ប្រ​ចាំ​ទ្វីប​អាស៊ី​ចំនួន ២ប្រកួត គឺ​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup China 2023 Qualifiers (Playoff) ជា​មួយ​កោះ​ហ្គាំ និង​ការ​ប្រ​កួត​ជម្រុះ​ពូល K នៃ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 - Qualifiers ជា​មួយ​ជប៉ុន និង​ហុងកុង។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា បេស​ក​កម្ម​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា​លើកនេះ ក៏​មិន​ខុស​ពី​ការ​ប្រ​កួត​ជម្រុះ World Cup នៅ​បារ៉ែន កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ដែរ គឺ​ពុំ​មាន​ការ​ប្រ​មូល​ផ្ដុំ​ក្នុង​ស្រុក​ឡើយ ដោយ​ពួក​គេ​នឹង​ចេញ​ទៅ​ប្រ​មូល​ផ្ដុំ​នៅ​បារ៉ែន​តែ​ម្ដង។ តែ​ទោះយ៉ាង​ណា លោក​មាន​សុ​ទិដ្ឋិ​និ​យម​ថា មិន​បង្ក​រក្ដី​បារម្ភ​ដល់​គ្រូ​បង្វឹក​នោះ​ទេ ព្រោះ​កី​ឡា​ករ​ទាំង​អស់សុទ្ធ​តែ​បាន​ហ្វឹក​ហាត់ និង​ម​មា​ញឹក​ជា​មួយ​ការ​ប្រ​កួត​លីគ​កំ​ពូល​កម្ពុជា។

ចំពោះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំ ទាំង២​ជើង នៅ​កី​ឡ​ដ្ឋាន Khalifa Sport City នា​ថ្ងៃ​ទី០៩ និងថ្ងៃទី១២ ខែតុលាខាងមុខ ដើម្បី​ប្រ​ជែង​កៅ​អី​វគ្គ​ចែក​ពូល​ជុំ​ទី៣ នៃ​ពាន​រង្វាន់ AFC Asian Cup China 2023។ បន្ទាប់​ពី​ចប់​ការ​ប្រ​កួត​នេះ កី​ឡា​ករ​អាយុ​លើស២៣ឆ្នាំ នឹង​ត្រូវ​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញ លើក​លែង​​កី​ឡា​ករ​អាយុ​ក្រោម២៣ឆ្នាំ ដែល​ត្រូវ​បន្ដ​ដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន ដើម្បី​ធ្វើ​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់​ជើង​ឯក​យុវ​ជន​អាយុ​ក្រោម២៣ឆ្នាំ​ ប្រ​ចាំ​ទ្វីប​អាស៊ី។

សម្រាប់ការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers នៅប្រទេសជប៉ុន ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម២៣ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម U23 ហុងកុង នា​ថ្ងៃ​ទី២៣ ខែ​តុលា មុន​ជួប​ក្រុម​ម្ចាស់​ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅ​កី​ឡ​ដ្ឋាន J-Village តែមួយគត់។

សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុម​ជម្រើស​ជាតិ​យុវ​​ជន​​អា​យុ​ក្រោម២៣ឆ្នាំ​កម្ពុជា ទទួល​បាន​ជោគ​ជ័យ​ក្នុង​បេ​ស​ក​កម្ម ដើម្បី​​បាន​ឡើង​ទៅ​វគ្គបន្ដ នៃ​ពាន​រង្វាន់​ប្រ​ចាំ​ទ្វីប​អាស៊ី​ទាំងពីរខាងលើ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖