+855 16 757 168     samnob@keiladaily.com
KD Logo

លោក Xisco Munoz បានក្លាយជាគ្រូបង្វឹកដំបូងគេនៅ Premier League ត្រូវបានបណ្តេញចេញពីតំណែងមុនគេនារដូវកាលនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 154

លោក Xisco Munoz គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Watford សញ្ជាតិអេស្ប៉ាញបានក្លាយជាអ្នកចាត់ការដំបូងគេនៅក្នុងក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League នារដូវកាលឆ្នាំ ២០២១/២២ ត្រូវបានបណ្តេញចេញពីតំណែងមុនគេ។


គួរបញ្ជាក់លោក Xisco Munoz បច្ចុប្បន្នមានវ័យ ៤១ឆ្នាំបានមកដឹកនាំក្រុម Watford នាខែធ្នូ ឆ្នាំ២០២០ ពោលគឺមានរយ:ពេលត្រឹមតែ១០ខែប៉ុណ្ណោះ។ ក្រោយឆ្លងកាត់ការប្រកួត៧លើកនៅរដូវកាលនេះ ស្ថិតនៅលេខរៀងទី១៤ ដោយឈ្នះ២ ស្មើ១ និងចាញ់៤ មាន៧ពិន្ទុ ដោយឡែកដឹកនាំចុងក្រោយរបស់លោកគឺចាញ់ Leeds United ១-០ ថែមទៀតផង។


លោក Claudio Ranieri អតីតគ្រូបង្វឹករបស់ Leicester City ដែលបានឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ ២០១៦ គឺជាបេក្ខភាពឈានមុខគេក្នុងការចូលមកជំនួសលោក Xisco Munoz ដឹកនាំក្រុម Watford ជាបន្តសម្រាប់សប្តាហ៍ទី៨ខាងមុននេះ។


បច្ចុប្បន្នលោក Claudio Ranieri ទំនេរមិនទាន់មានការងារធ្វើក្រោយបានចាកចេញពីតួនាទីជាអ្នកចាត់ការទូទៅរបស់លោកនៅក្លិប Sampdoria នៅចុងរដូវកាលមុន។ ហើយបុរសវ័យ ៧០ ឆ្នាំរូបនេះត្រូវបានគេរំពឹងថាអាចដឹកនាំការប្រកួតដំបូងក្នុងនាមជាអ្នកចាត់ការទូទៅ Watford ទទួលស្វាគមន៍ហង្សក្រហម Liverpool បន្ទាប់ពីការប្រកួតក្រុមជម្រើសជាតិបញ្ចប់នៅថ្ងៃទី ១៦ ខែតុលា។



ប្រភព៖ Sky Sport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖