+855 16 757 168     samnob@keiladaily.com
KD Logo

Iñaki Williams បំបែកកំណត់ត្រាលេង ២០៣ប្រកួតជាប់គ្នានៅ LaLiga Santander

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 108

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Inaki Williams បានបំបែកកំណត់ត្រាដ៏​អស្ចារ្យ​មួយ ដោយបង្ហាញខ្លួនលើទីលានជាលើកទី ២០៣ជាប់ៗគ្នាលើសកំណត់ត្រារបស់អតីតខ្សែការពាររបស់ក្លិប Real Sociedad កីឡាករ Juan Larranaga អំឡុងឆ្នាំ ១៩៨៦-១៩៩២ ។


Inaki Williams បង្ហាញខ្លួចាប់តាំង​តែ​ពី​ថ្ងៃ​ទី ២០ មេសា ឆ្នាំ ២០១៦ នៅ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ទល់​កិ្លប Atletico Madrid។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ចូល​លេង​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ជាប់​ជម្រើស​ដំបូង ១៦៨ប្រកួត និង​លេង​បម្រុង ៣៤ប្រកួត។

គួរឱ្យដឹងដែរថា កីឡាករ Iñaki Williams ជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao ដែលសឹងតែមិនអាចខ្វះបានរាល់ការប្រកួត គេត្រូវបានគ្រូបង្វឹកចាត់ទុកថាជាគ្រាប់ពេជ្រនៅក្នុងការរកពិន្ទុឱ្យក្រុមដែលមិនសូវសម្បូរធនធានមួយនេះ។


រឿង​រ៉ាវ​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យក្មេង​សញ្ជាតិ​អេស្ប៉ាញ​​រូបនេះ កំពុង​ទទួល​បាន​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ចូលចិត្ត​លេង​បាល់​ទាត់​ និងថែម​ទាំងមាន​ការ​ងើយឆ្ងល់ជាខ្លាំង​ពី​អាថ៍កំបាំង​មួយ​នេះផង​ដែរ។ បើលើកឡើង​ពី​ស្ថិត​លេង​លើទីលាន រូប​គេ​ធ្វើ​បាន​ល្អ​គួរ​សម។ បើ​សមិទ្ធិផល​ជារួម​គាត់​មិន​សូវមាន​ច្រើន​ប៉ុន្មាននោះ​ទេ ប៉ុន្តែធ្លាប់ជួយក្លិប​ Bilbao លើក​ពាន Spanish SuperCup បាន​ម្ដង​គត់កាល​រដូវកាល ២០១៥-២០១៦។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖