+855 16 757 168     samnob@keiladaily.com
KD Logo

Mbappe ​ចេញមកបញ្ជាក់ច្បាស់ៗថាខ្លួនពិត​ជា​ធ្លាប់​សុំ​ PSG ចាកចេញ​មែន ប៉ុន្តែត្រូវបរាជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 117

យោងតាមការចុះផ្សាយរបស់ RMC Sports បានឲ្យដឹងថាខ្សែ​ប្រយុទ្ធ​ Kylian Mbappe បានចេញមកបញ្ជាក់ច្បាស់ៗថាគេ​ពិត​ធ្លាប់​បាន​សុំ​ក្លិប​ Paris Saint Germain ចាកចេញ​ពិត​មែនអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែត្រូវរងបរាជ័យច្រើនលើកច្រើនសារ។


កាល​ពី​ដើម​រដូវ​ក្តៅ​នេះ Real Madrid ​​បាន​ដេញ​ថ្លៃ Mbappe ​​ក្នុង​តម្លៃ​ប្រមាណរហូតដល់ ​​១៨៨​លាន​ផោន (២៥៥​លាន​ដុល្លារ) ប៉ុន្តែ​ PSG ​​នៅ​តែ​រក្សា​ជំហរ​មិន​ព្រម​លក់​ និង​បាន​ព្យាយាម​លួងលោម​​​តារា​ឆ្នើម​រូប​នេះ ឱ្យ​បន្ត​កុងត្រា​ថ្មី នៅ​កីឡដ្ឋាន Parc des Princes។


Mbappe បាន​និយាយ​ថា​៖" មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ហ្នឹង​បដិសេធ​មិន​ព្រម​ត​កុងត្រា​ជា​មួយ​ PSG ៦ទៅដង​ហើយ​ ហើយ​​ខ្ញុំក៏​លែង​ចង់​និយាយ​ជា​មួយ​លោក​ Leonardo Araújo (នាយក​កីឡាករ​របស់​ PSG ) ទៀត​ដែរ ព្រោះ​ទាំង​អស់កន្លងមក​នេះសុទ្ធ​តែ​ជា​រឿង​មិន​ពិត​។ កាល​ពី​កំឡុង​រដូវកាល​ទិញ​ដូរ​ហ្នឹង​ ខ្ញុំ​ពិត​ជា​បាន​សុំ​ PSG ចាក​ចេញ​មែន​ព្រោះ​ខ្ញុំ​លែង​ចង់​នៅ​បន្ត​ ហើយ​ខ្ញុំ​ចង់​ឲ្យ​ក្លិប​យក​លុយ​ ដែល​លក់​ខ្ញុំ​ហ្នឹង​ទៅ​ទិញ​កីឡាករ​ណា​ដែល​មាន​គុណភាព​មក​ជំនួស​កន្លែង​ខ្ញុំ​បាន​"។

Mbappe បានបន្តទៀតថា៖ "ខ្ញុំបានយំបន្ទាប់ពីការផ្ទេរចេញត្រូវបានបរាជ័យ ហើយខ្ញុំបានរងរបួសជាមួយក្រុមជម្រើសជាតិថែមទៀត។ ខ្ញុំបានត្រលប់ទៅផ្ទះវិញរហ័សជាងគេ ខ្ញុំយំខណៈពេលដែលខ្ញុំគ្មានការប្រកួត។ បន្ទាប់មកខ្ញុំត្រលប់មកវិញស៊ុតបញ្ចូលទី និងធ្វើបានល្អម្តងទៀត"។


ជាក់ស្តែងកីឡាករសញ្ជាតិបារាំងខាងលើតែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីទឹកដីបារាំងដើម្បីផ្លាស់ទៅកាន់ Real Madrid ប៉ុន្តែថ្មីៗនេះប្រធានក្លិប PSG លោក Nasser Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្លិបមិនមានបំណងក្នុងការលក់ Mbappe ឡើយបន្ទាប់ពីការមកដល់របស់ Messi។


ប្រភព៖ RMC Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖