+855 16 757 168     samnob@keiladaily.com
KD Logo

Laliga សប្តាហ៍នេះ គិតត្រឹមថ្ងៃទី០៥ ខែតុលា មានអ្វីកើតឡើងខ្លះ?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 128

តើមានអ្វីកើតឡើងនៅ LaLiga សប្តាហ៍នេះ? ខាងក្រោមនេះគឺជារឿងកំពូលៗ ទាំង ៥ កើតនៅក្នុងក្របខណ្ឌ Laliga គិតត្រឹមថ្ងៃទី០៥ ខែតុលា៖
១. ក្រុមកំពូលតារាងទាំង៣ មានពិន្ទុស្មើគ្នា

វាពិតជាតឹងតែងខ្លាំងនៅលើកំពូលតារាង LaLiga Santander ដោយក្រុម Real Madrid, Atlético Madrid និង Real Sociedad មាន ១៧ពិន្ទុដូចគ្នាគិតត្រឹមសប្តាហ៍ទី៨។ ខណ: Sevilla FC បច្ចុប្បន្នមាន១៤ពិន្ទុ ហើយនៅសល់១ប្រកួតទៀតក្នុងដៃ។


២. Lemar និង Suárez ស៊ុតម្នាក់១គ្រាប់ជួយឲ្យ Atlético Madrid យកឈ្នះ Barça ២-០

ការប្រកួតដ៏កក្រើកនៅកីឡដ្ឋាន Estadio Wanda Metropolitano កាលពីយប់ថ្ងៃសៅរ៍ខណៈដែលក្រុម Atlético Madrid ធ្វើជាម្ចាស់ផ្ទះទទួលក្រុម FC Barcelona។ ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ២-០ ដោយកីឡាករ Thomas Lemar បានស៊ុតបាល់បញ្ចូលទីមុនពេលដែលកីឡាករ Luis Suárez រកបានគ្រាប់បាល់ទល់នឹងអតីតក្លិបរបស់គាត់។ រាប់ចាប់តាំងពីរដូវកាលមុន មកដល់រដូវកាលថ្មីនេះលោក Diego Simeone មិនដែលចាញ់ FC Barcelona ក្នុងក្របខណ្ឌ LaLiga Santander ឡើយ។


៣. Iñaki Williams បំបែកកំណត់ត្រាលេង ២០៣ប្រកួតជាប់គ្នានៅ LaLiga Santander

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Inaki Williams បានបំបែកកំណត់ត្រាដ៏​អស្ចារ្យ​មួយ ដោយបង្ហាញខ្លួនលើទីលានជាលើកទី ២០៣ជាប់ៗគ្នាលើសកំណត់ត្រារបស់អតីតខ្សែការពាររបស់ក្លិប Real Sociedad កីឡាករ Juan Larranaga អំឡុងឆ្នាំ ១៩៨៦-១៩៩២ ។


៤. ជ័យជម្នះដ៏ធំមួយរបស់ក្រុម Espanyol លើអធិរាជស Real Madrid 

ក្រុមអធិរាជស Real Madrid បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុមឡើងថ្មី Sheriff ក្នុងលទ្ធផល ១-២ ក្នុងពានរង្វាន់ UEFA Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅនេះ ហើយក៏បន្តចាញ់ក្រុម Espanyol ក្នុងលទ្ធផល ១-២ ដដែលនាកីឡដ្ឋាន RCDE។


៥. Gavi ជាប់ក្រុមជម្រើសជាតិអេស្ប៉ាញជាលើកដំបូង

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានចេញបញ្ជីកីឡាករសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League ខណៈ Gavi ទទួលបានការកោះហៅជម្រើសជាតិក្រុមធំជាប្រវត្តិសាស្រ្តនៅអាយុត្រឹមតែ ១៧ ឆ្នាំ។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖