+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវ៥យ៉ាងដែលអ្នកប្រហែលជាមិនដឹងអំពី Serge Aurier

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 107

ខ្សែការពារសញ្ជាតិកូតឌីវ័រ Serge Aurier បានទៅចូលរួមជាមួយក្លិប Villarreal ជាផ្លូវការហើយ បន្ទាប់ពីត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ប្រកាសផ្ដាច់កុងត្រា ក្រោយពីទិញយក Emerson Royal ពី Barcelona បានហើយ។
១. និមិត្តរូបរបស់គាត់គឺ Roberto Carlos

ការលេងនៅលីគកំពូលអេស្ប៉ាញ LaLiga Santander មានន័យថាទីបំផុត Serge Aurier នឹងដើរតាមគន្លងនិមិត្តរូបរបស់គាត់តាំងពីក្មេងគឺខ្សែការពារសញ្ជាតិប្រេសុីល Roberto Carlos ទោះបីបច្ចុប្បន្នគាត់មានវ័យ ២៨ឆ្នាំក៏ដោយ។


២. គាត់នឹងនាំភាពជាអ្នកដឹកនាំរបស់គាត់ទៅកាន់ក្លិប Villarreal

Aurier នឹងនាំភាពជាអ្នកដឹកនាំរបស់គាត់ទៅកាន់ក្លិប Villarreal ជាមួយបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងនាមជាប្រធានក្រុមជម្រើសជាតិកូតឌីវ័រ។ ខ្សែការពារស្ដាំដែលមានដើមកំណើតនៅអ៊ូរ៉ាហ្គាហ៊ីអូបានដឹកនាំក្រុមរហ័សនាម Les Elephants អស់រយៈពេល ៤ឆ្នាំមកហើយបានឈ្នះពានរង្វាន់អន្តរជាតិជាមួយប្រទេសនេះផង ជាពិសេសគឺការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតដែលកូឌីវ័របានយកឈ្នះហ្គាណាក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០១៥។ 


៣. ការគិតរហ័សរបស់គាត់អាចជួយសង្គ្រោះជីវិត Moussa Doumbia ក្នុងឆ្នាំ ២០១៦

នៅក្នុងការប្រកួតជម្រុះ World Cup រវាងប្រទេសកូតឌីវ័រ ទល់និងប្រទេសម៉ាលីក្នុងឆ្នាំ២០១៦, Aurier បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះជីវិតគូប្រជែងរបស់គាត់ Moussa Doumbia នៅពេលដែលគាត់មានបញ្ហារបួសនៅលើទីលាន។ Aurier បានជួយធានាថា Doumbia មិនបានខាំអណ្តាតខ្លួនឯងក្រោយមកទទួលបានការអរគុណពីគ្រូបង្វឹក Alain Giresse របស់ម៉ាលី។


៤. គាត់មានភាពប៉ិនប្រសប់អស្ចារ្យ

Serge ជាខ្សែការពារស្លាបស្តាំ ប៉ុន្តែគាត់អាចលេងនៅគ្រប់ទីតាំងក្នុងតំបន់ការពារ។ នៅក្លិប Toulouse គាត់ត្រូវបានគេប្រើជាញឹកញាប់ជាខ្សែការពារកណ្តាល ខណ:នៅក្លិប PSG គាត់ត្រូវបានគេដាក់លេងការពារស្លាបស្តាំ ចំណែកឯនៅក្លិប Spurs គេដាក់គាត់ឲ្យលេងក្នុងនាមជាខ្សែការពារស្លាបឆ្វេង និងជាខ្សែបម្រើស្លាបផងដែរនៅក្រោមការដឹកនាំរបស់លោក Mauricio Pochettino។ 


៥. គាត់តែងតែមើលការប្រកួតរបស់គាត់ឡើងវិញបន្ទាប់ពីការប្រកួតនីមួយៗ

លោក Unai Emery ត្រូវបានគេស្គាល់ថាតែងតែចាក់វីដេអូឃ្លីបដើម្បីលម្អិតឱ្យកីឡាកររបស់គាត់ទាំងអស់រៀនសូត្រពីកំហុសរបស់ពួកគេ និងសិក្សាអំពីគូប្រកួតនាពេលខាងមុខ។ រឿងទាំងអស់នេះត្រូវនិងសកម្មភាពដែល Serge Aurier តែងតែធ្វើជាប្រចាំ។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖