+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធកំពង់ឆ្នាំងរំឭករឿងមួយក្នុងជ័យជម្នះលើភ្នំពេញហ្គាឡាក់ស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 95

ជ័យជម្នះ០ទល់នឹង៤លើក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវបាន ខ្សែប្រយុទ្ធកំពង់ឆ្នាំង សុះ សាលី ចាត់ទុកជាលទ្ធផលដ៏ល្អមួយសម្រាប់ក្រុមរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ដែលបានវិលដំណើរការសាជាថ្មី កាលចុងសប្ដាហ៍កន្លងទៅ។

កីឡាករដែលទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯងបង្ហើបថា កីឡាករភាគច្រើនក្នុងក្រុមរបស់គេបានតស៊ូប្រកួតទាំងខ្វះកម្លាំង ដោយសារមិនបានហ្វឹកហាត់ពេញលេញផង និងពុលឡានផងពេលធ្វើដំណើរពីកំពង់ឆ្នាំងមកភ្នំពេញមុនការប្រកួតមួយថ្ងៃ។

សាលី រៀបរាប់ "៖ ក្រុមរបស់ខ្ញ៉ំរាងខ្សោយកម្លាំងបន្តិច ព្រោះមិនសូវបានហាត់ប៉ុន្មានដែរ ណាមួយពុលឡានទៀត ទាំងខ្ញ៉ំអីក៏ពុលដែរ គ្រាន់តែទៅដល់កន្លែង ងងុយដេកទៅហើយ។ តែយ៉ាងណា ខ្ញ៉ំសប្បាយចិត្ត ព្រោះយើងនៅតែអាចលេងបានល្អ លេងខ្លីៗ មួយៗ មិនប្រញាប់ ចេះសហការគ្នាបានល្អ។ គ្រាប់បាល់ប៉ុណ្ណឹងអាចទទួលយកបានហើយ ព្រោះកាលជើងទី១ យើងបានត្រឹមស្មើ។"

ទាក់ទងទៅនឹងយុទ្ធសាស្ត្រយកឈ្នះវិញ ដោយសារតែមើលឃើញភ្នំពេញហ្គាឡាក់ស៊ីពូកែលេងខ្លីៗដែលអាចបង្កគ្រោះថ្នាក់ សុះ សាលី ប្រាប់ថា គ្រូកំពង់ឆ្នាំងបានឲ្យកូនក្រុមលេងមួយៗ និងចាក់ទម្លុះពីចម្ងាយ។ សាលី អះអាងថា ការលេងបែបនេះ ព្រោះមើលឃើញគុណភាពខ្សែការពារភ្នំពេញហ្គាឡាក់ស៊ីពិបាកប្រជែងនឹងខ្សែប្រយុទ្ធកំពង់ឆ្នាំង។

សុះ សាលី ដែលរកបាន៨គ្រាប់ពីការប្រកួតវគ្គចែកពូលកន្លងមករំពឹងថា កំពង់ឆ្នាំងនឹងអាចធ្វើបានល្អក្នុងការប្រកួតក្រោយៗទៀត៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖