+855 16 757 168     samnob@keiladaily.com
KD Logo

ខែមករាខាងមុននេះ Man City គ្រោងទិញខ្សែការពារ១រូបកំពុងឡើងជើងរបស់ក្រុម Villarreal និងក្រុមជម្រើសជាតិអេស្ប៉ាញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 110

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករសម្រាប់ខែមករាខាងមុននេះបានឲ្យដឹងថា៖ ក្លិបអ្នកមាន Manchester City គ្រោងទិញខ្សែការពារកំពុងឡើងជើង Pau Torres របស់ក្រុម Villarreal និងក្រុមជម្រើសជាតិអេស្ប៉ាញ។


កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញទំរង់លេងបានយ៉ាងល្អអោយ Villarreal អំឡុងយុទ្ធនាការ ២០២០-២១ កន្លងទៅដោយបង្ហាញខ្លួន ៤៤ និងជួយអោយក្លិបឈ្នះ UEFA Europa League ថែមទៀតផង។ ខណ: Real Madrid ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះដូចគ្នា បន្ទាប់ពីការប្រកាសចាកចេញរបស់ Ramos ទៅកាន់ PSG និង Raphael Varane ទៅកាន់ Man United។


បច្ចុប្បន្នលោកគ្រូបង្វឹក Pep Guardiola ចង់បាន Pau Torres មកទឹកដី Etihad នារដូវត្រជាក់ខាងមុននេះ ដោយឡែកខាង Villarreal នឹងព្រមលក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក្នុងតម្លៃប្រមាណជាង ៥០លានផោន។


ប្រភព៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖