+855 16 757 168     samnob@keiladaily.com
KD Logo

មុត សត្យា ថា អង្គរថាយហ្គឺរនឹងព្យាយាមធ្វើរឿងមួយឲ្យបានសម្រាប់អ្នកគាំទ្រនៅសៀមរាប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 93

យ៉ាងហោចណាស់ទីតាំងនៅ Top 5 គឺជាគោលដៅដែលអង្គរថាយហ្គឺរព្យាយាមយកឲ្យបានសម្រាប់អ្នកគាំទ្រពីការប្រកួត៣លើកនៅសល់នៃក្របខណ្ឌ Metfone Cambodian League 2021។ នេះជាការលើកឡើងពីខ្សែការពារអង្គរថាយហ្គឺរ មុត សត្យា។

៣ប្រកួតចុងក្រោយ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបត្រូវប៉ះម្ចាស់ផ្ទះបឹងកេត,ទទួលព្រះខ័នរាជស្វាយរៀង និងវិសាខា។ មុត សត្យា អះអាងថា ឆន្ទៈរបស់ក្រុម ធ្វើយ៉ាងណាទទួលបានទីតាំងមួយក្នុងចំណោម Top 5។

ទាក់ទងនឹងគ្រាប់បាល់ទី១របស់ខ្លួនក្នុងរដូវកាល២០២១នេះ មុត សត្យា ថ្លែងថាពិតជាសប្បាយ ចិត្ត និងបានទុកជ័យ ជម្នះលើគិរីវង់សុខសែនជ័យ កាលថ្ងៃសៅរ៍កន្លងទៅ សំខាន់ សម្រាប់ ពួកគេ និង អ្នក គាំទ្រ របស់ អង្គរ ថាយហ្គឺរ ផង ដែរ។ គេថាបើមាន ឱកាស លេង នៅ ប្រកួត ក្រោយៗ ទៀត នឹងខំ ប្រឹង ដេីម្បី យក លទ្ធផល ដ៏ ល្អ មួយ ជូន ក្លិប។

អង្គរថាយហ្គឺរប្រកួតបាន១៦លើកមាន២៧ពិន្ទុ ក្រោមណាហ្គាវើលដ៍ដែលលេងលើសមួយប្រកួត ចំនួន៤ពិន្ទុ៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖