+855 16 757 168     samnob@keiladaily.com
KD Logo

ផ្លូវការ៖ អ្នកចាំទី Sergio Romero សម្រេចចូលរួមជាមួយក្លិប Venezia នៅក្របខ័ណ្ឌ Serie A

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 79

ទីបំផុតអ្នកចាំទីសញ្ជាតិអាហ្សង់ទីន Sergio Romero សម្រេចចូលរួមជាមួយក្លិប Venezia នៅក្របខ័ណ្ឌ Serie A ដោយគ្មានតម្លៃខ្លួនផ្ទេរបន្ទាប់ពីអ្នកចាំទី​រូប​នេះ​បាន​​ដាច់​កុងត្រា​ជា​មួយ​ក្លិប​ Manchester United តាំង​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១​មក​ម្ល៉េះ​។


Sergio Romero ​បាន​ព្រមព្រៀង​ចុះ​កុងត្រាចំនួន១រដូវកាល​ជា​មួយ​ក្លិប​ Venezia រហូតដល់នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នកចាំ​ទីវ័យ៣៣ឆ្នាំ​រូប​នេះបង្ហាញខ្លួនសរុបឲ្យបិសាចក្រហម Manchester United ចំនួន៦១ប្រកួត​។ ប៉ុន្តែចាប់តាំងពីរដូវកាល ២០២០/២១ មកអ្នកចាំទីវ័យ៣៤ឆ្នាំរូបនេះមិនដែលបានបង្ហាញខ្លួនលើទីលានសោះបន្ទាប់ពីការមកដល់របស់អ្នកចាំទី Dean Henderson ។

គួររម្លឹកផងដែរថា Sergio Romero ធ្លាប់លេងឲ្យក្លិប Racing Club កាលពីឆ្នាំ២០០៦ មុននឹងផ្ទេរទៅក្លិប AZ Alkmaar នៅឆ្នាំ២០០៧ និងបន្តស្នាក់នៅរហូតដល់ឆ្នាំ ២០១១។ រូបគេបានផ្ទេរទៅក្លិប Sampdoria នៅឆ្នាំដដែលនោះដោយចែកផ្លូវគ្នាជាមួយក្លិបនៅឆ្នាំ២០១៥ ដែលក្នុងនោះនៅឆ្នាំ២០១៤ Sampdoria បានដាក់ឲ្យគេខ្ចីជើងនៅក្លិប Monaco ចំនួនមួយរដូវកាល។ ចុងក្រោយបង្អស់ Romero ក៏ផ្ទេរមកទឹកដី Old Trafford ក្នុងឆ្នាំ២០១៥ និងស្នាក់នៅជាមួយក្លិបរហូតមកដល់ឆ្នាំ២០២១នេះ។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖