+855 16 757 168     samnob@keiladaily.com
KD Logo

ផ្លូវការ៖ ខ្សែការពារ Raphael Varane នឹងអវត្តមានក្នុងការប្រកួត Premier League ទល់នឹង Leicester City

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 76

ក្លិបបិសាចក្រហម Manchester United បានចេញមកបញ្ជាក់ថាខ្សែការពារខ្សែការពារសញ្ជាតិបារាំង Raphael Varane នឹងអវត្តមានក្នុងការប្រកួត Premier League ទល់នឹង Leicester City នាថ្ងៃ១៦ខែតុលាខាងមុខនេះ ដោយសារតែរងរបួសត្រង់ភ្លៅអំឡុងការប្រកួត Nation League វគ្គផ្ដាច់ព្រ័ត្រ រវាងបារាំង ទល់នឹង អេស្ប៉ាញ។


ចំណែកឯខ្សែការពារកណ្តលគឺប្រធានក្រុម Harry Maguire ពុំទាន់អាចវិលត្រឡប់មកលេងជាមួយក្រុមវិញបានដែរបន្ទាប់ពីរងរបួសក្នុងការប្រកួតទល់នឹង Aston Villa កាលពីខែមុន ដោយបច្ចុប្បន្នជម្រើសរបស់លោក Ole Gunnar Solskjaer អាចនឹងប្រើប្រាស់ Eric Bailly ឬ Phil Jones អមដោយ Victor Lindelof ដើម្បីលេងនៅតំបន់ការពារ ទល់ក្រុម Leicester ចុងសប្តាហ៍នេះ។


គិតត្រឹមសប្តាហ៍ទី៧ នៅក្របខណ្ឌ Premier League ក្លិបបិសាចក្រហម Manchester United ក្រោយការដឹកនាំរបស់លោក Ole Gunnar Solskjaer កំពុងឈរលេខ៤ មាន១៤ពិន្ទុ ចាញ់ក្រុមកំពូលតារាងតែ ២ពិន្ទុប៉ុណ្ណោះ។ ខណ: Leicester City ក្រោមការដឹកនាំរបស់លោក Brendan Rodgers ស្ថិតនៅលេខ១៣ មាន៨ពិន្ទុ។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖