+855 16 757 168     samnob@keiladaily.com
KD Logo

តោះមកស្គាល់កីឡាករកំពូលល្បឿនទាំង១០ ប្រចាំនៅក្របខណ្ឌ Laliga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 116


តើកីឡាករមកក្រុមណាខ្លះជាប់ឈ្មោះជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងចំណោមកីឡាករកំពូលល្បឿនទាំង១០ ប្រចាំនៅក្របខណ្ឌ Laliga ក្នុងរដូវកាល ២០២១/២២ នេះ៖

១.ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Inaki Williams មកពីក្រុម Athletic Bilbao ដោយរត់ល្បឿន ៣៥,២ គីឡូម៉ែត្រក្នុងមួយម៉ោង

២.ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីល Vinicius Jr មកពីក្រុម Real Madrid ដោយរត់ល្បឿន ៣៥,១ គីឡូម៉ែត្រក្នុងមួយម៉ោង

៣.ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Nico Williams មកពីក្រុម Athletic Bilbao ដោយរត់ល្បឿន ៣៥,១ គីឡូម៉ែត្រក្នុងមួយម៉ោង (ត្រូវជាប្អូនបង្កើតរបស់ Inaki Williams)

៤.ខ្សែប្រយុទ្ធសញ្ជាតិបារំាង Boulaye Dia មកពីក្រុម Villarreal ដោយរត់ល្បឿន ៣៥,០ គីឡូម៉ែត្រក្នុងមួយម៉ោង

៥.ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Marcos Llorente មកពីក្រុម Atlético Madrid ដោយរត់ល្បឿន ៣៤,៩ គីឡូម៉ែត្រក្នុងមួយម៉ោង

៦.ខ្សែការពារសញ្ជាតិអេស្ប៉ាញ Álex Moreno មកពីក្រុម Real Betis ដោយរត់ល្បឿន ៣៤,៩ គីឡូម៉ែត្រក្នុងមួយម៉ោង

៧.ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Álvaro García Rivera មកពីក្រុម Rayo Vallecano ដោយរត់ល្បឿន ៣៤,៩ គីឡូម៉ែត្រក្នុងមួយម៉ោង

៨.ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Salvador Sanchez Ponce មកពីក្រុម Cádiz ដោយរត់ល្បឿន ៣៤,៩ គីឡូម៉ែត្រក្នុងមួយម៉ោង

៩.ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Thierry Correia មកពីក្រុម Valencia ដោយរត់ល្បឿន ៣៤,៨ គីឡូម៉ែត្រក្នុងមួយម៉ោង

១០.ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak មកពីក្រុម Real Sociedad ដោយរត់ល្បឿន ៣៤,៨ គីឡូម៉ែត្រក្នុងមួយម៉ោង។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖