+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

គ្រូសៀមរាបអង្គរ៖ក្រុមត្បូងប៉ៃលិន មានចំណុចខ្សោយ ទើបយើងឈ្នះពាន

4 ឆ្នាំ មុន

<div style="text-align: justify;">        ក្រុមត្បូងប៉ៃលិន មិនបានសម្រេចបំណងចំពោះការឈ្នះពានជម្រើសជើងឯកបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ ប្រចាំឆ្នាំ២០១៥ ជាលើកដំបូងបាននោះទេ បន្ទាប់ពីក្រុមដ៏ខ្លាំងមួយនេះ បានចាញ់ក្រុមសៀមរាបអង្គរ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ។បើទោះបីជាក្រុមត្បូងប៉ៃលិន បានឈ្នះគ្រប់ការប្រកួត ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង នៅឆ្នាំនេះ ប៉ុន្តែក្រុមមកពីខេត្តដាច់ស្រយោលមួយនេះ មិនអាចយកឈ្នះលើក្រុមសៀមរាបអង្គរ ដូចការតាំងចិត្តមុនការប្រកួតចាប់ផ្តើមនោះឡើយ ដោយពួកគេបានចាញ់ក្រុមសៀមរាបអង្គរ ៣-១។

ជូនពរអ្នកដែលត្រូវទៅប្រកួតនៅវៀតណាម

4 ឆ្នាំ មុន

<div style="text-align: justify;">       វេលាថ្ងៃត្រង់ថ្ងៃទី៧កញ្ញានៅទីលានហ្វឹកហាត់កីឡាប៉េតង់ជម្រើសជាតិលោកធុយ ធៅអនុប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបានជួបជាមួយកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាទាំង ៦ នាក់ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ហូជីម់ញនៅទីក្រុងហូជីមិញប្រទេសវៀតណាម ។</div> <div style="text-align: justify;"> <div style="text-align: justify;">      ព្រឹត្តិការណ៍នោះចាប់ផ្ដើមពីថ្ងៃទី១០ ដល់ ១៤កញ្ញា ។កម្ពុជាបញ្ជូនកីឡាករ ៣ រូបគឺម៉ី សុភ័ក្ត្រ-អ៊ុក សំណាងនិង កីឡាករសែម ម៉េងឡុង ព្រមទាំងកីឡាការិនី ៣រូបគឺម៉ៃ រតនា-វង ចន្ថា និង ធា សម្ផស្សទៅចូលរួមប្រកួត ។

ក្រុម​ខ្លាំង​ទាំង​៨ នឹង​ប្រជែង​ឡើង​ទៅ​វគ្គ​១/២ពាន​ខេមអេដ ចុងសប្តាហ៍​នេះ

4 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​ខ្លាំង​ចំនួន​៨​ក្រុម ដែល​ទើប​បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៤ កាលពី​សប្តាហ៍​មុន​នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ នៅ​ទី​លាន Central Park Sport Complex ​​ក្នុង​ខណ្ឌ​ទួល​គោក នា​ព្រឹក​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ ដើម្បីស្វែង​រក​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់​ហ្វុត​សាល​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំ​ឆ្នាំ​២០១៥ (CamEd Men Futsal Tourmament 2015)។

វេល ហក់​ពី​លេខ​១១៧​មក​កាន់​លេខ​៩​ពិភពលោក​ក្នុង​រយៈ​ពេល​៤​ឆ្នាំ

4 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​បាល់ទាត់ជម្រើស​ជាតិ​វេល បាន​អភិវឌ្ឍ​យ៉ាង​អស្ចារ្យ​សឹង​មិន​គួរ​ឱ្យ​ជឿ ដោយ​ហក់​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​ទី៩​នៃ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ ខណៈ​ឆ្នាំ​២០១១​ពួក​គេ​ឈរ​លំដាប់​ទី​១១៧​ពិភពលោក​ឯណោះ។មិន​តែ​ប៉ុណ្ណោះ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​ស្ថិត​ក្នុង​លំដាប់​​កំពូល​ក្រុម​ជម្រើស​ជាតិ​ទាំង​១០ និង​ជា​លើក​ដំបូង​ដែល​ពួកគេ​ឈរ​ពី​លើ​អង់គ្លេស ​​តាំង​ពី​តារាង​ចំណាត់ថ្នាក់ FIFA កកើត​ឡើង​ក្នុង​​ឆ្នាំ​១៩៩៣​មក។ ការ​ហក់​ឡើង​យ៉ាង​អស្ចារ្យ​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​យុទ្ធនាការ​ជម្រុះ Euro 2016 ដោយ​៦​ប្រកួត​មក​នេះ​មិន​ទាន់​បរាជ័យ​ម្ដង​សោះ​ឡើយ ខណៈ​លើក​ចុង​ក្រោយ​ ក្រុម​ដែល​បង្វឹក​ដោយ​លោក Chris Coleman ផ្ដួល​ក្រុម​​ខ្លាំង បែលហ្ស៊ិក ១-០ ឡើង​ទៅ​ឈរ​​ទី​កំពូល​ពូល B។លោក Coleman និយាយ​ថា​ចំណាត់ថ្នាក់​ថ្មី​​នេះ​នឹង​ជួយ​លើក​ទំនុក​ចិត្ត​ក្រុម​របស់​លោក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត មុន​ជំនួប​ទល់​នឹង​ម្ចាស់​​ផ្ទះ​ស៊ីប្រ៊ូស​​ក្នុង​វគ្គ​ជម្រុះ​នៅ​ម៉ោង​១:៤៥​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ​ទី​៣​កញ្ញា​នេះ។ ប្រសិន​បើ​ឈ្នះ ស៊ីប្រ៊ូស យប់​នេះ វេល ត្រូវ​ការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៣​លើក​ទៀត​ដែល​នៅ​សល់ ដើម្បី​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ Euro ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​១៩៥៨​មក។តារាង​ចំណាត់ថ្នាក់ FIFA ថ្មី​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​ថា អាហ្សង់ទីន ឈរ​ទី​កំពូល​ដដែល ខណៈ បែលហ្ស៊ិក លេខ២, អាល្លឺម៉ង់ លេខ៣, កូឡុំប៊ី លេខ៤, ប្រេស៊ីល លេខ៥, ព័រទុយហ្គាល់ លេខ៦, រ៉ូម៉ានី លេខ៧, ឈីលី លេខ៨ និង​អង់គ្លេស ធ្លាក់​ទៅ​លេខ១០៕</div>

ជម្រើស​ជើង​ឯក U13 បាន​រក​ឃើញ​ក្រុម​ឈ្នះ​ឡើង​ទៅវគ្គ​១/២​ផ្តាច់​ព្រ័ត្រ

4 ឆ្នាំ មុន

<div style="text-align: justify;">ការ​ប្រកួត​ជម្រើស​ជើង​ឯក​បាល់​ទាត់យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥ របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទីនោះ បាន​រក​ឃើញ​ក្រុមខ្លាំង​ទាំង​៤ ត្រូវ​ឡើង​ទៅប្រកួត​បន្តនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ការ​​​ប្រកួត​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ។ ហើយ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​យុវជន​រតនៈ អហ​ខេត្ត​ពោធិ៍​សាត់ សៀម​រាប​អង្គរ និង​ក្រុម​ត្បូង​ប៉ៃលិន គឺ​ជា​បេក្ខភាព ដែល​បាន​ឈ្នះ​កៅ​អី ត្រូវ​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ក្រុម​ទាំង​៤នេះ​បាន​ធ្វើ​ឲ្យ​គូ​​ប្រកួត​វិល​ទៅ​ផ្ទះ​វិញ ដោយ​ភាព​ខក​ចិត្តនោះ។តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ក្នុង​ទឹក​ដី​ខេត្ត​តាកែវ កាល​ពី​ល្ងាចថ្ងៃ​ព្រហ​ស្បតិ៍​នេះ ក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​យុវជន​រតនៈ បាន​យក​ឈ្នះ​ក្រុម​មន្ទី​រអយក​ខេត្ត​ប៉ៃលិន ២-០ ឯក្រុម​អហ​ខេត្ត​ពោធិ៍​សាត់ ​បាន​ផ្តួល​ក្រុមខ្លាំង​យុវជន​ឧត្តរ ៣-០ ​ហើយ​ក្រុម​សៀម​រាប​អង្គរ បាន​លត់​ក្រុម​មន្ទីរអយក​ខេត្ត​តាកែវ​ ៨-០ ខណៈ​ក្រុម​ត្បូង​ប៉ៃលិន បាន​បំបាក់​ក្រុម​អធិរាជ​ភ្នំស្វាយ ក្នុង​លទ្ធ​ផល ៨-១។ តាម​រយៈ​លទ្ធ​ផល​នៃ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ក្រុម​យុវជន​រតនៈ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​សៀមរាប​អង្គរ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម​អហខេត្ត​ពោធិ៍​សាត់ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ត្បូងប៉ៃលិន ខណៈ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនេះ នឹង​ត្រូវ​ធ្វើ​នៅរសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ហើយ​ក្រុម​ឈ្នះ នឹង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ចន្ទ៕​</div>

De Gea អាច​​ត​កុងត្រា​​ថ្មី​ជាមួយ Man Utd ក្រោយ​បំណង​ផ្ទេរ​ទៅ Real ឆ្នាំ​នេះ​បរាជ័យ

4 ឆ្នាំ មុន

<div style="text-align: justify;">អ្នក​ចាំទី David De Gea អាច​នឹង​វិល​មក​​កាន់​តុ​ចរចា​កុងត្រា​ថ្មី​ជាមួយ Manchester​​ United ឡើង​វិញ បន្ទាប់​ពី​​ដំណើរ​ការ​ផ្ទេរ​ទៅ​ Real Madrid ​បរាជ័យ​ដោយសារ​​បញ្ហា​រត់​ការ​ឯកសារ​មិន​ទាន់​ពេល​វេលា​។កាល​​យប់​ថ្ងៃ​ចន្ទ ទី៣១ ខែសីហា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នៅ​​​លីក​អេស្ប៉ាញ Real Madrid ដាក់​សំណើ​ជា​ផ្លូវ​ការ​មក Man Utd ដើម្បី​ទិញ De Gea។ ក្លិប​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​តម្លៃ​២៩​លាន​ផោន ពោល​គឺ Real ព្រម​បង់​ជា​​សាច់​ប្រាក់​១៩​លាន​ផោន​និង​ថែម​អ្នកចាំទី Keylor Navas ម្នាក់​ទៀត​ទៅ​ឱ្យ​បីសាចក្រហមជា​ថ្នូរ​នឹង​អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ  ​វ័យ​២៤​ឆ្នាំ។ ប៉ុន្តែ​ដំណើរ​ការ​នេះ​​ត្រូវ​បរាជ័យ​យ៉ាង​ចម្រូងចម្រាស ដោយ​ហេតុ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​បញ្ជូន​ឯកសារ​ទៅដល់ស្ថាប័ន La Liga ២៨​នាទី​ក្រោយ​​ម៉ោង​កំណត់។ ក្លិប​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការណី​នេះ។ យ៉ាង​ណា​មិញ ក្លិប​ដែល​ដឹក​នាំ​ដោយ​លោក Louis van Gaal បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា​​មែនទែន​ទៅ​ ​​ក្លិប​មិន​​​ចង់​លក់ De Gea សោះ​ឡើយ ដ្បិត​អតីត​កីឡាករ​របស់ Atletico Madrid រូ​ប​នេះ​ជា​កម្លាំង​សំខាន់​បំផុត​ម្នាក់​របស់​ក្លិប។ បន្ថែម​ពី​លើ​នេះ De Gea ត្រូវ​បាន​បញ្ចូល​ឈ្មោះ​​ក្នុង​បញ្ជី​២៦​នាក់​សម្រាប់​ប្រកួត UEFA Champions League ដែល​មាន​ន័យ​ថា​រូប​គេ​មិន​អាច​លេង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឱ្យ Real បាន​ទេ ប្រសិន​បើ​គេ​ផ្ទេរ​ទៅ Santiago Bernabeu បាន​សម្រេច​ក្នុង​ឱកាស​ទី​ផ្សារ​ដោះដូរ​រដូវ​រងារ នៅ​ខែ​មករា​ឆ្នាំ​២០១៦​នោះ។គ្រូ​បង្គោល​ជម្រើស​ជាតិ​អេស្ប៉ាញ លោក Vicente del Bosque ក៏​បាន​ព្រលយ​សម្ដី​ដែរ​ថា​កៅអី​របស់ De Gea នៅ​ក្រុម​ជម្រើស​ជាតិ​អាច​នឹង​បាត់បង់ ប្រសិន​​គេ​មិន​​បាន​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​ក្លិប​ដូច​មុន​ទេ​នោះ។