+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ឡាបូរ៉ាវី ជួយឲ្យបឹងកេតឈ្នះអាស៊ីអឺរ៉ុប ក្រោយ ចាន់ វឌ្ឍនាកា បែកក្បាល

5 ឆ្នាំ មុន

      ខ្សែ​ប្រយុទ្ធ​ជា​ប្រធាន​ក្រុម ឃួន ឡាបូរ៉ា បាន​ក្លាយ​ជា Man of the Match ដែល​បាន​ជួយ​​​ឲ្យ​ក្រុម​បឹង​កេតអង្គរ ​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុបយូណាយធីត ៥-២ កាល​ពីថ្ងៃ​​សៅរ៍​​ម្សិល​មិញ ក្រោយ​ពេល​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​​បានរង​​​របួស​បែក​ក្បាល ហើយ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ តាំង​ពី​ដើម​តង់​ទី​១​នោះ។ កា​រ​​ប្រកួត ដែល​បាន​ធ្វើ​ឡើងនៅ​កីឡដ្ឋាន​ស្តាត​ចាស់​នោះ ចាន់ វឌ្ឍនាកា ត្រូវ​បាន​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ បន្ទាប់​ពី​រូប​គេ​បាន​លោត​តែត​បាល់​ប៉ះ​​ទង្គិចគ្នា​​ជាមួយ​ខ្សែ​ការពារ ពិន សារ៉ែន បណ្តាល​ឲ្យ​បែក​ក្បាល​ ខណៈ​ការ​​ប្រកួត​ទើប​តែ​ចាប់​ផ្តើម​បាន​ប្រហែល​១០នាទី​នោះ។