+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ក្រុម​ខ្លាំង​ទាំង​៨ នឹង​ប្រជែង​ឡើង​ទៅ​វគ្គ​១/២ពាន​ខេមអេដ ចុងសប្តាហ៍​នេះ

5 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​ខ្លាំង​ចំនួន​៨​ក្រុម ដែល​ទើប​បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៤ កាលពី​សប្តាហ៍​មុន​នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ នៅ​ទី​លាន Central Park Sport Complex ​​ក្នុង​ខណ្ឌ​ទួល​គោក នា​ព្រឹក​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ ដើម្បីស្វែង​រក​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់​ហ្វុត​សាល​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំ​ឆ្នាំ​២០១៥ (CamEd Men Futsal Tourmament 2015)។

វេល ហក់​ពី​លេខ​១១៧​មក​កាន់​លេខ​៩​ពិភពលោក​ក្នុង​រយៈ​ពេល​៤​ឆ្នាំ

5 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​បាល់ទាត់ជម្រើស​ជាតិ​វេល បាន​អភិវឌ្ឍ​យ៉ាង​អស្ចារ្យ​សឹង​មិន​គួរ​ឱ្យ​ជឿ ដោយ​ហក់​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​ទី៩​នៃ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ ខណៈ​ឆ្នាំ​២០១១​ពួក​គេ​ឈរ​លំដាប់​ទី​១១៧​ពិភពលោក​ឯណោះ។មិន​តែ​ប៉ុណ្ណោះ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​ស្ថិត​ក្នុង​លំដាប់​​កំពូល​ក្រុម​ជម្រើស​ជាតិ​ទាំង​១០ និង​ជា​លើក​ដំបូង​ដែល​ពួកគេ​ឈរ​ពី​លើ​អង់គ្លេស ​​តាំង​ពី​តារាង​ចំណាត់ថ្នាក់ FIFA កកើត​ឡើង​ក្នុង​​ឆ្នាំ​១៩៩៣​មក។ ការ​ហក់​ឡើង​យ៉ាង​អស្ចារ្យ​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​យុទ្ធនាការ​ជម្រុះ Euro 2016 ដោយ​៦​ប្រកួត​មក​នេះ​មិន​ទាន់​បរាជ័យ​ម្ដង​សោះ​ឡើយ ខណៈ​លើក​ចុង​ក្រោយ​ ក្រុម​ដែល​បង្វឹក​ដោយ​លោក Chris Coleman ផ្ដួល​ក្រុម​​ខ្លាំង បែលហ្ស៊ិក ១-០ ឡើង​ទៅ​ឈរ​​ទី​កំពូល​ពូល B។លោក Coleman និយាយ​ថា​ចំណាត់ថ្នាក់​ថ្មី​​នេះ​នឹង​ជួយ​លើក​ទំនុក​ចិត្ត​ក្រុម​របស់​លោក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត មុន​ជំនួប​ទល់​នឹង​ម្ចាស់​​ផ្ទះ​ស៊ីប្រ៊ូស​​ក្នុង​វគ្គ​ជម្រុះ​នៅ​ម៉ោង​១:៤៥​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ​ទី​៣​កញ្ញា​នេះ។ ប្រសិន​បើ​ឈ្នះ ស៊ីប្រ៊ូស យប់​នេះ វេល ត្រូវ​ការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៣​លើក​ទៀត​ដែល​នៅ​សល់ ដើម្បី​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ Euro ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​១៩៥៨​មក។តារាង​ចំណាត់ថ្នាក់ FIFA ថ្មី​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​ថា អាហ្សង់ទីន ឈរ​ទី​កំពូល​ដដែល ខណៈ បែលហ្ស៊ិក លេខ២, អាល្លឺម៉ង់ លេខ៣, កូឡុំប៊ី លេខ៤, ប្រេស៊ីល លេខ៥, ព័រទុយហ្គាល់ លេខ៦, រ៉ូម៉ានី លេខ៧, ឈីលី លេខ៨ និង​អង់គ្លេស ធ្លាក់​ទៅ​លេខ១០៕</div>

ជម្រើស​ជើង​ឯក U13 បាន​រក​ឃើញ​ក្រុម​ឈ្នះ​ឡើង​ទៅវគ្គ​១/២​ផ្តាច់​ព្រ័ត្រ

5 ឆ្នាំ មុន

<div style="text-align: justify;">ការ​ប្រកួត​ជម្រើស​ជើង​ឯក​បាល់​ទាត់យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥ របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទីនោះ បាន​រក​ឃើញ​ក្រុមខ្លាំង​ទាំង​៤ ត្រូវ​ឡើង​ទៅប្រកួត​បន្តនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ការ​​​ប្រកួត​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ។ ហើយ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​យុវជន​រតនៈ អហ​ខេត្ត​ពោធិ៍​សាត់ សៀម​រាប​អង្គរ និង​ក្រុម​ត្បូង​ប៉ៃលិន គឺ​ជា​បេក្ខភាព ដែល​បាន​ឈ្នះ​កៅ​អី ត្រូវ​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ក្រុម​ទាំង​៤នេះ​បាន​ធ្វើ​ឲ្យ​គូ​​ប្រកួត​វិល​ទៅ​ផ្ទះ​វិញ ដោយ​ភាព​ខក​ចិត្តនោះ។តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ក្នុង​ទឹក​ដី​ខេត្ត​តាកែវ កាល​ពី​ល្ងាចថ្ងៃ​ព្រហ​ស្បតិ៍​នេះ ក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​យុវជន​រតនៈ បាន​យក​ឈ្នះ​ក្រុម​មន្ទី​រអយក​ខេត្ត​ប៉ៃលិន ២-០ ឯក្រុម​អហ​ខេត្ត​ពោធិ៍​សាត់ ​បាន​ផ្តួល​ក្រុមខ្លាំង​យុវជន​ឧត្តរ ៣-០ ​ហើយ​ក្រុម​សៀម​រាប​អង្គរ បាន​លត់​ក្រុម​មន្ទីរអយក​ខេត្ត​តាកែវ​ ៨-០ ខណៈ​ក្រុម​ត្បូង​ប៉ៃលិន បាន​បំបាក់​ក្រុម​អធិរាជ​ភ្នំស្វាយ ក្នុង​លទ្ធ​ផល ៨-១។ តាម​រយៈ​លទ្ធ​ផល​នៃ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ក្រុម​យុវជន​រតនៈ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​សៀមរាប​អង្គរ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុម​អហខេត្ត​ពោធិ៍​សាត់ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ត្បូងប៉ៃលិន ខណៈ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនេះ នឹង​ត្រូវ​ធ្វើ​នៅរសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ហើយ​ក្រុម​ឈ្នះ នឹង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ចន្ទ៕​</div>

De Gea អាច​​ត​កុងត្រា​​ថ្មី​ជាមួយ Man Utd ក្រោយ​បំណង​ផ្ទេរ​ទៅ Real ឆ្នាំ​នេះ​បរាជ័យ

5 ឆ្នាំ មុន

<div style="text-align: justify;">អ្នក​ចាំទី David De Gea អាច​នឹង​វិល​មក​​កាន់​តុ​ចរចា​កុងត្រា​ថ្មី​ជាមួយ Manchester​​ United ឡើង​វិញ បន្ទាប់​ពី​​ដំណើរ​ការ​ផ្ទេរ​ទៅ​ Real Madrid ​បរាជ័យ​ដោយសារ​​បញ្ហា​រត់​ការ​ឯកសារ​មិន​ទាន់​ពេល​វេលា​។កាល​​យប់​ថ្ងៃ​ចន្ទ ទី៣១ ខែសីហា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នៅ​​​លីក​អេស្ប៉ាញ Real Madrid ដាក់​សំណើ​ជា​ផ្លូវ​ការ​មក Man Utd ដើម្បី​ទិញ De Gea។ ក្លិប​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​តម្លៃ​២៩​លាន​ផោន ពោល​គឺ Real ព្រម​បង់​ជា​​សាច់​ប្រាក់​១៩​លាន​ផោន​និង​ថែម​អ្នកចាំទី Keylor Navas ម្នាក់​ទៀត​ទៅ​ឱ្យ​បីសាចក្រហមជា​ថ្នូរ​នឹង​អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ  ​វ័យ​២៤​ឆ្នាំ។ ប៉ុន្តែ​ដំណើរ​ការ​នេះ​​ត្រូវ​បរាជ័យ​យ៉ាង​ចម្រូងចម្រាស ដោយ​ហេតុ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​បញ្ជូន​ឯកសារ​ទៅដល់ស្ថាប័ន La Liga ២៨​នាទី​ក្រោយ​​ម៉ោង​កំណត់។ ក្លិប​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការណី​នេះ។ យ៉ាង​ណា​មិញ ក្លិប​ដែល​ដឹក​នាំ​ដោយ​លោក Louis van Gaal បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា​​មែនទែន​ទៅ​ ​​ក្លិប​មិន​​​ចង់​លក់ De Gea សោះ​ឡើយ ដ្បិត​អតីត​កីឡាករ​របស់ Atletico Madrid រូ​ប​នេះ​ជា​កម្លាំង​សំខាន់​បំផុត​ម្នាក់​របស់​ក្លិប។ បន្ថែម​ពី​លើ​នេះ De Gea ត្រូវ​បាន​បញ្ចូល​ឈ្មោះ​​ក្នុង​បញ្ជី​២៦​នាក់​សម្រាប់​ប្រកួត UEFA Champions League ដែល​មាន​ន័យ​ថា​រូប​គេ​មិន​អាច​លេង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឱ្យ Real បាន​ទេ ប្រសិន​បើ​គេ​ផ្ទេរ​ទៅ Santiago Bernabeu បាន​សម្រេច​ក្នុង​ឱកាស​ទី​ផ្សារ​ដោះដូរ​រដូវ​រងារ នៅ​ខែ​មករា​ឆ្នាំ​២០១៦​នោះ។គ្រូ​បង្គោល​ជម្រើស​ជាតិ​អេស្ប៉ាញ លោក Vicente del Bosque ក៏​បាន​ព្រលយ​សម្ដី​ដែរ​ថា​កៅអី​របស់ De Gea នៅ​ក្រុម​ជម្រើស​ជាតិ​អាច​នឹង​បាត់បង់ ប្រសិន​​គេ​មិន​​បាន​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​ក្លិប​ដូច​មុន​ទេ​នោះ។

Adebayor គ្មាន​ឈ្មោះ​ក្នុងបញ្ជី​ប្រើប្រាស់​របស់ Spurs ទេ​រដូវ​កាល​នេះ

5 ឆ្នាំ មុន

<div style="text-align: justify;">ខ្សែ​ប្រយុទ្ធ Emmanuel Adebayor គ្មាន​ឱកាស​លេង​ឱ្យ Tottenham Hotspur ទៀត​ទេដ្បិត​​អ្នក​ចាត់ការ Maurico Pochettino មិន​បញ្ចូល​ឈ្មោះ​រូប​គេ​ក្នុង​បញ្ជី​សម្រាប់​ប្រកួត Premier League និង Europa League រដូវ​កា​ល​នេះ​ឡើយ។ កីឡាករ​ជម្រើស​ជាតិ​តូហ្គោ​វ័យ​៣១​ឆ្នាំ​​ដែល​ចេញ​ពី Manchester City មក​ Spurs ជា​អចិន្ត្រៃយ៍​ក្នុង​តម្លៃ​៥​លាន​ផោន​កាល​​ឆ្នាំ​២០១២ មិន​ដែល​បាន​ចូល​លេង​សោះ​ឡើយ​ក្នុង​យុទ្ធនាការ​២០១៥-២០១៦។ អំឡុង​ទីផ្សារ​​ទិញ​ដូរ​កីឡាករ​រដូវ​ក្ដៅ​ដែល​ទើប​បិទ​បញ្ចប់​នៅ​​ដំណាច់​ខែ​សីហា​កន្លង​ទៅ West Ham បាន​ទាក់ទង​ទិញ Adebayor ស្រប​ពេល Aston Villa ចរចា​ខ្ចី​ជើង ក៏​ប៉ុន្តែ​​បំណង​ចាកចេញ​ពី White Hart Lane ​របស់ Adebayor ត្រូវ​ខកខាន​ទាំង​ពីរ​ផ្លូវ ដោយសារ​អតីត​យុវជន​របស់​ក្លិប Metz រូប​នេះ​ទាមទារ​​ប្រាក់​ប្រចាំ​សប្ដាហ៍​ខ្ពស់​ជាង​លទ្ធភាព​របស់​ក្លិប​ទាំង​ពីរ​ខាង​លើ។ ទន្ទឹម​នេះ Spurs ក៏​​បាន​ព្យាយាម​ចរចា​បញ្ចប់​កិច្ចសន្យា​រូប​គេ​ដែរ ប៉ុន្តែ​បរាជ័យ​ដោយសារ​​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​បំផុត​របស់​ទ្វីប​អាហ្វ្រិក​ឆ្នាំ​២០០៨ ចង់​បាន​ប្រាក់​សំណង​៥​លានផោន​ពី​ការ​លុប​ចោល​កិច្ចសន្យា​​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល Spurs ចង់​​បង់​តែ​ក្នុង​ចំណែក​ណា​មួយ​នៃ​ចំនួន​នេះ​ប៉ុណ្ណោះ។ អតីត​សមាជិក​ក្លិប Arsenal និង Manchester City ធ្វើ​បាន​យ៉ាង​ជោគជ័យ​ពេល​លេង​ឱ្យ Spurs ក្រោម​កិច្ចសន្យា​ខ្ចី​ជើង​ក្នុង​រដូវ​កាល​២០១១-២០១២ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១៧​គ្រាប់។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពេល​ចុះ​កិច្ចសន្យា​ជា​កីឡាករ​ពេញ​សិទ្ធិ Adebayor រក​គ្រាប់​បាល់​​បាន​តែ​១៨​គ្រាប់​ប៉ុណ្ណោះ​​ពី​ការ​ចូល​លេង​ Premier League ៤៧​លើក។ ចំណែក​រដូវ​កាល​មុន រូប​គេ​ត្រូវ​អ្នក​ចាត់ការ​ផ្ដល់​ឱកាស​ឱ្យ​បង្ហាញ​ខ្លួន​​១៧​លើក៕</div>

ក្រុម​កម្ពុជា ត្រៀមរនាំងការពារ​​រួច​ជា​ស្រេចដើម្បី​ទប់ជប៉ុន​ល្ងាចនេះ

5 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​ឈុតធំ​ជម្រើស​ជាតិ​កម្ពុជា បាន​ត្រៀម​កំផែង​សម្រាប់​ការ​ពារ​ក្រុម​យក្ស​នៅ​អាស៊ី គឺជប៉ុន រួច​ជា​ស្រេចសម្រាប់​ការ​ជួប​គ្នា ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំទី​២​ពាន​រង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅពហុកីឡដ្ឋាន Saitama Stadium 2002 Saitama ប្រទេស​ជប៉ុន វេលា​ម៉ោង ៥:២៥(ម៉ោង​នៅកម្ពុជា) នា​ថ្ងៃ​ព្រហស្បតិ៍​ ទី០៣ កញ្ញានេះហើយ​បាន​កំណត់​ថា នឹង​លេង​ដោយ​ឆន្ទៈដើម្បី​ជាតិ​របស់​ខ្លួន។​​កាល​ពី​អតីត​កាល ក្រុមកម្ពុជា ធ្លាប់​​ជួប​ជប៉ុន​ចំនួន​២ដង​ ដោយ​លើក​ដំបូងនុង​វគ្គ​ជម្រុះ​ពានរង្វាន់ Merdeka Tournament ឆ្នាំ ១៩៦៤ កម្ពុជា បាន​ចាញ់ ៤-ហើយ​លើក​ទី​២ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​កីឡា​ទ្វីបអាស៊ី Asian Games ឆ្នាំ១៩៧០ដែលធ្វើ​នៅ​​ប្រទេស​ថៃកម្ពុជា បាន​ចាញ់ ១-០។ ចំណែក​ជំនួប​ជា​ថ្មី ក្នុង​វគ្គ​​ជម្រុះ​ជុំទី​២​ពាន​រង្វាន់ 2018 FIFA World Cup Russiaប្រចាំ​ទ្វីប​អាស៊ី នៅ​ថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​លទ្ធ​ភាពក្នុង​ការ​ប្រឈម​ជាមួយ​ក្រុម​ជប៉ុនដដែល។សហព័ន្ធ​កីឡា​បាល់​ទាត់​ជប៉ុនបាន​កោះ​ហៅ​កីឡាករ​ល្បីៗ​របស់​ខ្លួន​ដែល​កំពុង​លេង​នៅ​តំបន់​អាស៊ី មក​រួម​គ្នា​ជាមួយ​កីឡាករ​ល្អនៅ​ក្នុង​ស្រុកដើម្បី​ប្រកួត​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជានេះ ព្រោះ​ជប៉ុនមិន​ចង់​ទទួល​បាន​ការ​ខក​ចិត្ត ដូច​ពេល​ជួប​ក្រុម​សិង្ហបុរី ដែល​ពួក​គេ​បាន​ត្រឹម​ស្មើ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ទៀត​នោះ​ឡើយ។យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ប្រយុទ្ធ​របស់​កម្ពុជា កែវ សុខផេងបាន​​ប្រាប់​​ថា៖​វា​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​ដែល​ក្រុម​កម្ពុជាបាន​លេង​ត​ទល់​ជា​មួយ​ក្រុម​ខ្លាំង​ដូច​ជា​ជប៉ុន។ ជប៉ុន​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ​ដែល​សំបូរ​កីឡាករ​ល្អៗឆ្នើមៗ​លេង​នៅ​តំបន់​អឺរ៉ុប ដែល​យើង​​មិន​សូវ​ស្គាល់​ ហេតុ​នេះ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយនិង​រំភើប​ខ្លាំង ចំពោះ​ការ​ជួប​​ក្រុម​ជប៉ុន​លើក​នេះ ព្រោះ​យើង​មិន​ងាយ​បាន​លេង​ជាមួយ​ក្រុម​ខ្លាំងសម្បូរ​​តារា​ឆ្នើម​លំដាប់​ពិភពលោកបែប​នេះ​នោះ​ទេ។​កែវ សុផេង បន្ត​ថា៖​ទោះបីជា​​យើង​ត្រូវ​ជួប​​ក្រុម​ខ្លាំង ប៉ុន្តែ​ខ្ញុំនិង​ក្រុម​ទាំង​មូល​នឹង​ប្រឹង​ប្រែង​លេង​ប្រកប​ដោយ​ឆន្ទៈ បច្ចេកទេស និង​វិន័យ​ត្រឹម​ត្រូវ។ក្រុម​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន និង​រៀប​ចំ ទម្រង់​លេង​ដែល​ធ្វើ​យ៉ាង​ណា​ការពារ​កុំ​ឲ្យ​គេ​ស៊ុត​ចូល​ទី​ច្រើន ចំណែក​​លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជានិង​ជា​ប្រធាន​ប្រតិភូ​ក្រុម​ឈុតធំ​​កម្ពុជា ​បាន​​ប្រាប់​​កាសែត​ក្នុង​ស្រុក​មួយ​ថា ​​ក្រុម​កម្ពុជានឹង​ព្យាយាម​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព។ បើ​ទោះ​បី​ជា​លទ្ធ​ផល​ទទួល​បាន​យ៉ាង​ណា​ក៏​ដោយប៉ុន្តែ​​ក្រុម​កម្ពុជា នឹង​លេងប្រកប​​ដោយ​​ឆន្ទៈ និង​មនសិកា​ស្នេហា​ជាតិដើម្បីមុខ​មាត់​ប្រទេស​ជាតិ​របស់​យើង។ គួរ​បញ្ជាក់​ថា ទូរទស្សន៍ BTV នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់សម្រាប់​ការ​ប្រកួត​រវាង​កម្ពុជា និង​ក្រុម​ជប៉ុន នៅ​ថ្ងៃ​នេះ ហើយ​ស្ថានីយ​បាយ័ននិង​ស្រាបៀរ​កម្ពុជា ក៏​បាន​សហការ​គ្នា ដោយ​មាន​ការ​បំពាក់ LED ខ្នាត​ធំ នៅ​​​​​កោះ​ពេជ្រ ដើម្បីដាក់​បញ្ចាំង​​ការ​ប្រកួត​នេះ​ផង​ដែរអម​ដោយ​ការ​ប្រគុំ​តន្រ្តី​ក្រោម​​វត្ត​មាន​​​​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាង​ល្បីៗ​ជា​ច្រើន​ទៀត ដែល​អ្នក​ទស្សនា​អាច​ចួល​រួមទស្សនា​ដោយ​សេរី ខណៈ​កម្មវិធីនេះចាប់​ផ្តើម​ពី​ម៉ោង​៤​រសៀល​ត​ទៅ៕

ក្រុម​គោព្រៃ​កម្ពុជា ទប់​ក្រុម​សាម៉ូរ៉ៃដោយ​ឆន្ទៈ​ទោះ​បី​ចាញ់ ៣-០

5 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​គោព្រៃ​កម្ពុជា បាន​ក្លាយ​ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​ភាព​​វក់​វីយ៉ាង​ខ្លាំង ខណៈ​ពួក​គេ​បាន​ចំណាយ​៩០នាទីពេញ ដើម្បី​ទប់​ក្រុម​សាម៉ូរ៉ៃជប៉ុន ក្នុង​​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​​ពាន​ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅពហុកីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទី​ក្រុង​Saitama ​ប្រទេស​​ជប៉ុន ​នា​ប៉ុន្មាន​ម៉ោង​មុន​នេះ។​ លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​កម្ពុជា បាន​សម្រេច​ដាក់​​កីឡាករ​របស់​លោក​ទាំង​អស់ ឲ្យ​លេង​​ការ​ពារនៅ​មុខ​ទី ខណៈ​ក្រុម​ដ៏​ខ្លាំង​ប្រចាំ​នៅ​អាស៊ី​ជប៉ុន បាន​ធ្វើ​ការ​វាយ​សម្រុក​មក​លើ​តំបន់​សុវត្ថិ​ភាព​របស់​កម្ពុជា​យ៉ាង​ខ្លាំង​នោះ។ នៅ​ក្នុង​ការ​ប្រកួត៩០​នាទី​ពេញ កម្ពុជា គ្មាន​ឱកាស​ទាល់​តែ​សោះ​ក្នុង​ការ​វាយ​បក​ទៅ​លើ​​ក្រុម​ជប៉ុន​ ប៉ុន្តែ​ការ​លេងការពារ​ប្របក​ដោយ​ចន្ទៈ និង​ភាព​អំណត់​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ក្រុម​ជប៉ុន សម្រេ​ច​បាន​ត្រឹម​៣​គ្រាប់ប៉ុណ្ណោះ ហើយ​គ្រាប់​បាល់​ទាំង​៣​នេះ​សុទ្ធ​តែ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​តារាង​បាល់​ទាត់​របស់​ជប៉ុន ដែល​កំពុង​លេង​នៅ​អឺរ៉ុប។ ​ខ្សែ​បម្រើ Keisuke Honda ដែល​កំពុង​លេង​នៅ​​ក្លិប AC Milan ​របស់​ប្រទេស​អ៊ីតាលី ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ជប៉ុន​គឺ​នៅ​នាទីទី​២៨ ហើយ​​ខ្សែ​បម្រើ Maya Yoshida ដែលកំពុង​​លេង​នៅ​ក្លិប Southampton របស់​អង់គ្លេស បាន​បន្ថែម១​គ្រាប់​ទៀត នៅនាទីទី​៥០ ខណៈ​គ្រាប់​បាល់​ទី​៣​រក​បាន​ដោយ​អតីត​ខ្សែ​​បម្រើ​របស់​ក្លិប Manchester United កីឡាករ Kagawa Shinji ដែល​កំពុង​លេង​នៅ​ក្លិប​Dortmund របស់​សអាល្លឺម៉ង នៅនាទីទី​៦១។

ជម្រើស​ជើង​ឯក​U13 វគ្គ១/៤នឹងធ្វើឡើង​នៅ​រសៀល​នេះ

5 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​ U13 ខ្លាំង​ៗ​ចំនួន​៨​ក្រុមនឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​​​ជម្រើស​ជើង​ឯក​បាល់​ទាត់​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​ និង​សាលា​កីឡា​បាល់​​ទាត់​ជាតិបាទី នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី០៣ កញ្ញានេះដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៤​យុវជន​រតនៈ, អហខេត្ត​ពោធិ៍​សាត់, មន្ទីរអយក​ខេត្តប៉ៃលិន, យុវជន​ឧត្តរ, ​សៀម​រាប​អង្គរ, អធិរាជ​ភ្នំស្វាយ, ​មន្ទី​អយក​ខេត្តតាកែវ និង​ក្រុម​ខេត្ត​ត្បូង​ប៉ៃលិន គឺ​ជា​បេក្ខភាពដែល​ត្រូវ​​​ប្រជែង​គ្នាក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រនៅ​ថ្ងៃ​នេះបន្ទាប់​ពីក្រុម​ទាំង​៨ បាន​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុមចុងក្រោយ កាល​ពី​ថ្ងៃ​អង្គារ។</div>