+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Cristiano Ronaldo បំ​បែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ UCL

5 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតចូល៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៨-០របស់ Real Madrid លើ Malmo ក្នុងការប្រកួតបញ្ចប់ពូល A នៃពានរង្វាន់ UEFA Champions League រដូវកាល២០១៥-១៦ ដែលនាំឱ្យគ្រាប់បាល់សរុបរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះកើនដល់១១គ្រាប់ក្នុង៦ប្រកួតមកនេះ។ មានន័យថាកីឡាករវ័យ៣០ឆ្នាំរូបនេះក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលរកបានលើសពី១០គ្រាប់ក្នុងវគ្គសន្សំពិន្ទុតាមពូល ខណៈស្ថិតិខ្ពស់បំផុតកន្លងមកមានត្រឹម៩គ្រាប់ប៉ុណ្ណោះ ដែលធ្វើបានដោយ Ronaldo ខ្លួនឯងក្នុងរដូវកាល២០១៣-១៤ និងដោយខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Luiz Adriano ក្នុងរដូវកាល២០១៤-១៥ ពេលនៅលេងឱ្យ Shakhtar Donetsk។