+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦​ចាប់​ផ្ដើម​ពី​ខែ​កុម្ភៈ​ដល់​ខែ​តុលា​ឆ្នាំ​ក្រោយ​

5 ឆ្នាំ មុន

យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៦ នឹងចាប់ផ្ដើមពីថ្ងៃទី០៦ខែកុម្ភៈ ដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៦ ដោយមាន១២ក្រុមប្រកួតប្រជែងគ្នា។ សមាជិក១២ក្រុមសម្រាប់រដូវកាល២០១៦គឺជាក្រុមទាំង១២ដែលបានប្រកួតប្រជែងក្នុងរដូវកាល២០១៥ ប្រសិនបើមិនមានការដកបេក្ខភាពពីសំណាក់​សាមីក្រុមណាមួយនោះទេ ក្រុមទាំង១២នឹងនៅដដែល។ ពោលគឺ បឹងកេតអង្គរ, ភ្នំពេញក្រោន, ខេមបូឌាថាយហ្គឺ, ណាហ្គាវើល, ក្រសួងការពារជាតិ, ស្វាយរៀង, អគ្គស្នងការដ្ឋាននគរបាលជាតិ, បៀលប្រាយយូណាយធីត, អាស៊ីអឺរ៉ុប, គីរីវង់សុខសែនជ័យ, វេស្ទើនភ្នំពេញ, ស៊ីម៉ាក់យូណាយធីត។

Becamex Binh Duong ស៊ី​ដល់​ក្លិប​យក្ស​ជប៉ុន​នៅ​ AFC Champions League​

5 ឆ្នាំ មុន

ដោយបំពេញបានពេញលេញតាមលក្ខខណ្ឌកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី លីគកំពូលវៀតណាម V-League 1 ទទួលបានកៅអីទៅចូលរួមប្រកួតប្រជែងពានរង្វាន់ក្លិបអាជីពកម្រិតកំពូលរបស់ទ្វីបអាស៊ី AFC Champions League ជាច្រើនឆ្នាំមកហើយ ដែលពាននេះស្មើទៅនឹង UEFA Champions League របស់ទ្វីបអឺរ៉ុប។ តាមរយៈនេះ ក្រុម Becamex Binh Duong មានលទ្ធភាពបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃទី៦ខែឧសភាឆ្នាំ២០១៥ ដោយផ្ដួលក្រុមខ្លាំងរបស់ជប៉ុន Kashiwa Reysol ១-០ ក្នុងជំនួបបញ្ចប់ពូល E នៅលើទឹកដីរបស់ខ្លួន ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Le Cong Vinh។ ដ្បិតថាមិនអាចឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយក៏ពិតមែន ប៉ុន្តែនោះគឺជាជ័យជម្នះលើកដំបូងបំផុតរបស់ Binh Duong ក្នុងប្រវត្តិពាន Champions League អាស៊ី។ ថ្ងៃនេះ Keiladaily សូមបង្ហាញប្រវត្តិរបស់ Becamex Binh Duong ក្នុងពានទ្វីបអាស៊ីទាំង AFC Champions League និង AFC Cup។