+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Becamex Binh Duong FC ជា Chelsea របស់​វៀតណាម

5 ឆ្នាំ មុន

ម្ចាស់ជើងឯកលីគកំពូល V-League 1 ៤សម័យកាល Becamex Binh Duong មានរហស្សនាមថា “Chelsea របស់វៀតណាម”។ ការប្រដូចទៅនឹងក្លិបយក្សរបស់ប្រទេសអង់គ្លេសដូច្នេះគឺដោយសារក្លិបនេះមានការគាំទ្រ​ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងក្លា។ ក្លិបនេះមានមូលដ្ឋាននៅខេត្តប៊ិញយឿង ដែលជាអតីតខេត្តទួលតាមោកនៃដែនដីកម្ពុជាក្រោម។ ខណៈក្រុមការពារតំណែងជើងឯក Toyota Mekong Club Championship នេះ ត្រូវប៉ះ បឹងកេតអង្គរ របស់កម្ពុជា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី៦ខែធ្នូឆ្នាំ២០១៥នៅកីឡដ្ឋាន Hang Day Stadium ក្នុងទីក្រុងហាណូយ Keiladaily សូមរៀបរាប់ប្រវត្តិត្រួសៗរបស់ក្លិបនេះមុនថ្ងៃប្រកួតចូលមកដល់។

បែ មករា ទម្លាយព័ត៌មានចុងក្រោយថា ចាន់ វឌ្ឍនាកា កំពុងស្ថិតក្នុងការចរចារផ្ទេរទៅលេងជប៉ុន

5 ឆ្នាំ មុន

នៅទីបំផុត អ្នកចាត់ការទូទៅក្លិប បឹងកេតអង្គរ លោក បែ មករា ទម្លាយព័ត៌មានចុងក្រោយថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា កំពុងស្ថិតការចរចា ផ្ទេរទៅក្លិប លីកលំដាប់ទី២ ជប៉ុន។ ការបង្ហើបនេះ ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីមលេចពាក្យ ចចាមអារាម ថាខ្សែប្រយុទ្ធមានប្រជាប្រិយភាព ទំនងនឹងផ្លាស់ទៅ ជប៉ុន ក្នុងថ្លៃខ្លួនផ្ទេរចេញខ្ទង់សែនដុល្លារ។ ប៉ុន្តែ លោក បែ មករា បានច្រានចោល នូវតម្លៃផ្ទេរដែលលេចឮនេះ និងថាថ្លៃខ្លួនផ្ទេរចេញក្លិបបានស្នើររួចហើយ និងរង់ចាំការចរចារចុងក្រោយប៉ុណ្ណោះ។

PSV ស៊ី AZ Alkmaar ៣-០ បន្ត​ប្រដេញ​ពិន្ទុ​ជា​មួយ​ក្រុម​កំពូល​តារាង​ Ajax

5 ឆ្នាំ មុន

ក្រុម PSV Eindhoven រក្សាល្បឿនប្រដេញក្រុមកំពូលតារាង Ajax បន្ទាប់ពីផ្ដួល AZ Alkmaar ៣-០ ក្នុងសប្ដាហ៍ទី១៤នៃលីគកំពូលហុល្លង់ Eredivisie ២០១៥-២០១៦។ ក្រុមការពារតំណែងជើងឯកនេះធានាបានជ័យជម្នះតាំងពីតង់ទី១ម្ល៉េះ ដែលរកបានដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Luckassen ក្នុងនាទីទី៣, និងប្រធានក្រុម Luke de Jong ២គ្រាប់ម្នាក់ឯងក្នុងនាទីទី១៥និង៤១។ នៅតង់ទី២ ខ្សែការពារ Luckassen ដែលធ្វើឱ្យបាល់ចូលទីខ្លួនឯងនោះ ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលានទៀតក្នុងនាទីទី៦០ ដោយសារវាយកែងលើ De Jong បណ្ដាលឱ្យឱកាសវាយបករបស់ក្រុមភ្ញៀវ AZ រសាត់តាមខ្យល់។ PSV ពេលនេះមាន៣១ពិន្ទុ ឈរលេខរៀងទី៣ នៅពីក្រោម Feyenoord ១ពិន្ទុ និងដេញពីក្រោយ Ajax ៤ពិន្ទុ។ លទ្ធផលគូផ្សេងទៀតយប់មិញនេះ Vitesse ឈ្នះ NEC ១-០, PEC Zwolle ចាញ់ Ajax ០-២, Groningen ឈ្នះ Den Haag ២-១, Utrecht ឈ្នះ ៤-២ លើ Heracles៕M