+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Fan របស់ Kagawa ម្នាក់ ថាវាជាសំណាងខ្លួនមិនដែលស្រម៉ៃថាអាចទៅរួចដែលបានជួបមុខនិងថតរូបជាមួយ Shinji Kagawa

5 ឆ្នាំ មុន

ថ្វីបើក្រុមជម្រើសជាតិជប៉ុនបានចំណាយពេល៤ថ្ងៃពេញនៅកម្ពុជា ត្រៀមខ្លួន និងប្រកួតជើងទី២នៃការជម្រុះជុំទី២ទ្វីបអាស៊ីសម្រាប់ព្រឹត្តិការណ៍ World Cup 2018 តទល់ម្ចាស់ផ្ទះ ក៏ពិតមែន ប៉ុន្តែមានអ្នកគាំទ្របាល់ទាត់កម្ពុជាតិចណាស់ មានសំណាងជួបផ្ទាល់មុខជាមួយ តារាល្បីៗ នៃ​ក្រុម​សម្បូរ​ដោយ​សមា​ជិក​លេង​នៅលីកលេចធ្លោនៅអ៉ឺរ៉ុបមួយនេះ ដូច Kagawa Honda Nagamoto និងតារាឆ្នើមជាច្រើនទៀត។ ដូច្នេះហើយ យុវជន លីហ៊ួ បាន​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​គ្រាំ​ដ៏សំណាងម្នាក់ ចំណោមអ្នកគាំទ្រដ៏តិចតួចបំផុត ដែលបានជួបផ្ទាល់មុខ ខ្សែបម្រើប្រយុទ្ធក្រុម Dortmund  Shinji Kagawa និងថតរូប Shelfie ដ៏​កម្រ​ក្នុង​ជីវិត​របស់ខ្លួន។

Zlatan ស៊ុត​ឱ្យ​ស៊ុយអែដ​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ Euro ជា​លើក​ទី​៥​ជាប់​គ្នា​, អ៊ុយក្រែន ជាប់ជាលើកទី២

5 ឆ្នាំ មុន

លទ្ធផល២-២ក្នុងជំនួប Play-Off Euro 2016 ជើងទី២នៅទឹកដីដាណឺម៉ាកយប់ថ្ងៃទី១៧វិច្ឆិកា គ្រប់​គ្រាន់​សម្រាប់​ស៊ុយអែដ​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ជម្រើស​ជាតិទ្វីបអឺរ៉ុបដោយជ័យជម្នះគ្រាប់បាល់សរុបទាំងពីរជើង៤-៣។ ស្របពេល អ៊ុយក្រែន ដែល​បាន​លេង​ជុំ​ផ្ដាច់​ព្រ័ត្រ​ Euro​ ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១២​ក្នុង​នាម​ជា​ស​ហ​ម្ចាស់​ផ្ទះ​នោះ​ បាន​ឡើង​ទៅ​កាន់​ជុំ​ចុង​ក្រោយ​នៃ​ពាន​នេះ​ជា​លើក​ទី​២​ បន្ទាប់​​ពី​​ស្មើ​​១-១​​នៅ​​ទឹក​ដី​​ស្លូវើនៀ​​យប់​មិញ​​ដូចគ្នា​ ខណៈ​ជើង​ទី​១​អ៊ុយ​ក្រែន​ឈ្នះ​២-០​ក្នុង​ដី​។