+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ក្រុមគោព្រៃ កម្ពុជា បន្តឈឺចាប់នៅលើទឹកដី ក្រោយស៊ីរី លត់ ៦-០

6 ឆ្នាំ មុន

<div style="text-align: justify;">  ក្រុមធំជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា  បានបន្តរងរបួសនៅលើទឹកដីខ្លួនឯង ខណៈម្ចាស់ផ្ទះដ៏កម្សត់មួយនេះ បានបន្តចាញ់ក្រុមជម្រើសជាតិស៊ីរី ៦-០ ក្នុងការប្រកួតជម្រុះជុំទី២ពាន 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃអង្គារ។</div> <div style="text-align: justify;">តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារនេះ កម្ពុជា ដែលបានប្តេជ្ញាចិត្តតាំងពីមុនការប្រកួតថា នឹងត្រូវជម្រះក្នុងការប្រកួតនេះ ដើម្បីបំពេញតាមការចង់បានរបស់អ្នកទស្សនានោះ បានបង្ហាញទម្រង់លេខយ៉ាងល្អ នៅដើមតង់ទី១ ដោយពួកគេទទួលបានបាល់ជ្រុងចំនួន៣ដងភ្លាមមួយរំពេច ប៉ុន្តែកម្ពុជា មិនអាចទម្លុះរនាំងការពាររបស់ស៊ីរី ដើម្បីរកបានគ្រាប់បាល់នោះទេ។

គ្រូសៀមរាបអង្គរ៖ក្រុមត្បូងប៉ៃលិន មានចំណុចខ្សោយ ទើបយើងឈ្នះពាន

6 ឆ្នាំ មុន

<div style="text-align: justify;">        ក្រុមត្បូងប៉ៃលិន មិនបានសម្រេចបំណងចំពោះការឈ្នះពានជម្រើសជើងឯកបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ ប្រចាំឆ្នាំ២០១៥ ជាលើកដំបូងបាននោះទេ បន្ទាប់ពីក្រុមដ៏ខ្លាំងមួយនេះ បានចាញ់ក្រុមសៀមរាបអង្គរ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ។បើទោះបីជាក្រុមត្បូងប៉ៃលិន បានឈ្នះគ្រប់ការប្រកួត ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង នៅឆ្នាំនេះ ប៉ុន្តែក្រុមមកពីខេត្តដាច់ស្រយោលមួយនេះ មិនអាចយកឈ្នះលើក្រុមសៀមរាបអង្គរ ដូចការតាំងចិត្តមុនការប្រកួតចាប់ផ្តើមនោះឡើយ ដោយពួកគេបានចាញ់ក្រុមសៀមរាបអង្គរ ៣-១។

ជូនពរអ្នកដែលត្រូវទៅប្រកួតនៅវៀតណាម

6 ឆ្នាំ មុន

<div style="text-align: justify;">       វេលាថ្ងៃត្រង់ថ្ងៃទី៧កញ្ញានៅទីលានហ្វឹកហាត់កីឡាប៉េតង់ជម្រើសជាតិលោកធុយ ធៅអនុប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបានជួបជាមួយកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាទាំង ៦ នាក់ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ហូជីម់ញនៅទីក្រុងហូជីមិញប្រទេសវៀតណាម ។</div> <div style="text-align: justify;"> <div style="text-align: justify;">      ព្រឹត្តិការណ៍នោះចាប់ផ្ដើមពីថ្ងៃទី១០ ដល់ ១៤កញ្ញា ។កម្ពុជាបញ្ជូនកីឡាករ ៣ រូបគឺម៉ី សុភ័ក្ត្រ-អ៊ុក សំណាងនិង កីឡាករសែម ម៉េងឡុង ព្រមទាំងកីឡាការិនី ៣រូបគឺម៉ៃ រតនា-វង ចន្ថា និង ធា សម្ផស្សទៅចូលរួមប្រកួត ។

ក្រុម​ខ្លាំង​ទាំង​៨ នឹង​ប្រជែង​ឡើង​ទៅ​វគ្គ​១/២ពាន​ខេមអេដ ចុងសប្តាហ៍​នេះ

6 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​ខ្លាំង​ចំនួន​៨​ក្រុម ដែល​ទើប​បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៤ កាលពី​សប្តាហ៍​មុន​នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ នៅ​ទី​លាន Central Park Sport Complex ​​ក្នុង​ខណ្ឌ​ទួល​គោក នា​ព្រឹក​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ ដើម្បីស្វែង​រក​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់​ហ្វុត​សាល​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំ​ឆ្នាំ​២០១៥ (CamEd Men Futsal Tourmament 2015)។

វេល ហក់​ពី​លេខ​១១៧​មក​កាន់​លេខ​៩​ពិភពលោក​ក្នុង​រយៈ​ពេល​៤​ឆ្នាំ

6 ឆ្នាំ មុន

<div style="text-align: justify;">ក្រុម​បាល់ទាត់ជម្រើស​ជាតិ​វេល បាន​អភិវឌ្ឍ​យ៉ាង​អស្ចារ្យ​សឹង​មិន​គួរ​ឱ្យ​ជឿ ដោយ​ហក់​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​ទី៩​នៃ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ ខណៈ​ឆ្នាំ​២០១១​ពួក​គេ​ឈរ​លំដាប់​ទី​១១៧​ពិភពលោក​ឯណោះ។មិន​តែ​ប៉ុណ្ណោះ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​ស្ថិត​ក្នុង​លំដាប់​​កំពូល​ក្រុម​ជម្រើស​ជាតិ​ទាំង​១០ និង​ជា​លើក​ដំបូង​ដែល​ពួកគេ​ឈរ​ពី​លើ​អង់គ្លេស ​​តាំង​ពី​តារាង​ចំណាត់ថ្នាក់ FIFA កកើត​ឡើង​ក្នុង​​ឆ្នាំ​១៩៩៣​មក។ ការ​ហក់​ឡើង​យ៉ាង​អស្ចារ្យ​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​​ក្នុង​យុទ្ធនាការ​ជម្រុះ Euro 2016 ដោយ​៦​ប្រកួត​មក​នេះ​មិន​ទាន់​បរាជ័យ​ម្ដង​សោះ​ឡើយ ខណៈ​លើក​ចុង​ក្រោយ​ ក្រុម​ដែល​បង្វឹក​ដោយ​លោក Chris Coleman ផ្ដួល​ក្រុម​​ខ្លាំង បែលហ្ស៊ិក ១-០ ឡើង​ទៅ​ឈរ​​ទី​កំពូល​ពូល B។លោក Coleman និយាយ​ថា​ចំណាត់ថ្នាក់​ថ្មី​​នេះ​នឹង​ជួយ​លើក​ទំនុក​ចិត្ត​ក្រុម​របស់​លោក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត មុន​ជំនួប​ទល់​នឹង​ម្ចាស់​​ផ្ទះ​ស៊ីប្រ៊ូស​​ក្នុង​វគ្គ​ជម្រុះ​នៅ​ម៉ោង​១:៤៥​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ​ទី​៣​កញ្ញា​នេះ។ ប្រសិន​បើ​ឈ្នះ ស៊ីប្រ៊ូស យប់​នេះ វេល ត្រូវ​ការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​៣​លើក​ទៀត​ដែល​នៅ​សល់ ដើម្បី​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ Euro ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​១៩៥៨​មក។តារាង​ចំណាត់ថ្នាក់ FIFA ថ្មី​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​ថា អាហ្សង់ទីន ឈរ​ទី​កំពូល​ដដែល ខណៈ បែលហ្ស៊ិក លេខ២, អាល្លឺម៉ង់ លេខ៣, កូឡុំប៊ី លេខ៤, ប្រេស៊ីល លេខ៥, ព័រទុយហ្គាល់ លេខ៦, រ៉ូម៉ានី លេខ៧, ឈីលី លេខ៨ និង​អង់គ្លេស ធ្លាក់​ទៅ​លេខ១០៕</div>