+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

តើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Rashford ដែល​រក​២​គ្រាប់​ឱ្យ​ Man Utd យប់​​មិញ មាន​សាវតារ​​​បែប​ណា​​?​

3 ឆ្នាំ មុន

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Marcus Rashford ត្រូវបានបញ្ចូលក្នុងបញ្ជី១៨នាក់សម្រាប់ប្រកួត Europa League ជើងទី២វគ្គ៣២​ក្រុមចុងក្រោយនៅ Old Trafford យប់ថ្ងៃ​ព្រហស្បតិ៍ទី២៥កុម្ភៈឆ្នាំ​២០១៦ ស្របពេលលោក Louis van Gaal ឈឺក្បាលនឹងបញ្ហារបួសកីឡាករ​សំខាន់ៗមិនក្រោម១៣នាក់នោះ​ទេ រួមទាំង​ប្រធាន​ក្រុម Wayne Rooney ផង។ ក្នុងការបង្ហាញខ្លួន​ក្នុងឈុតធំ Manchester United លើកដំបូង យុវជនរូបនេះ​បានបង្ហាញ​ភាពអស្ចារ្យ​សឹងមិន​នឹកស្មាន​ដល់ ដោយស៊ុតចូល២គ្រាប់ម្នាក់ឯង ជួយ Man Utd វាយបកយកឈ្នះ Midtjylland ៥-១​នាជើងទី២ ហើយកក់កៅអីវគ្គ១៦​ក្រុមចុងក្រោយ Europa League។ តើប្រវត្តិ Rashford មានដំណើរដើមទងយ៉ាងណា​?