+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Euro ឆ្នាំ​នេះ កែវ សុខ​ផេង ខូច​ចិត្ត​ដោយសារ​អាល្លឺម៉ង់ ខណៈ​សង្ឃឹម​​៦០%​ ថា​បារាំង​លើក​ពាន​

4 ឆ្នាំ មុន

ព្រឹត្តិការណ៍​ជើង​ឯក​បាល់​ទាត់​ទ្វីប​អឺរ៉ុប ឆ្នាំ​២០១៦ ឬ UEFA Euro 2016 នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ម៉ោង​២​ទៀប​ភ្លឺ​ ម៉ោង​នៅ​​កម្ពុជា ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​កក្កដា ដែល​​​​ម្ចាស់​ផ្ទះ​បារាំង​ និង ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ ត្រូវ​ត​តាំង​យក​តំណែង​ជើង​ឯក​។ ដោយឡែក ​ក្នុង​នាម​ជា​កីឡាករ និង ជា​អ្នក​​ទស្សនា ឥត​ដាច់​មួយ​រូប​នោះ កែវ សុខផេង​ ​​​រំពឹង​៦០​ភាគ​រយថា ​បារាំង​នឹង​​លើក​ពាន ព្រោះ​ពួក​គេ​មាន​ប្រៀប​ក្នុង​​នាម​ជា​ម្ចាស់​ផ្ទះ​។ 

គ្រូ U16 ឡាវ​ ថា សូម​ត្រឹម​ស្មើ​កម្ពុជា ព្រោះ​ញញើត​អ្នក​គាំទ្រ

4 ឆ្នាំ មុន

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឡាវនឹង​បើក​យុទ្ធនាការ​វិលជុំ​សន្សំពិន្ទុ​ព្រឹត្តិការណ៍​​​ជើង​ឯក​យុវជន​អាស៊ាន​អាយុ​ក្រោម​១៦​ឆ្នាំ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​នា​​ថ្ងៃ​​ចន្ទ ទី​១១ ខែ​កក្កដា វេលា​ម៉ោង​៦ និង ៣០​នាទី​ ល្ងាច​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចាប់​តាំង​ពី​​ឆ្នាំ​២០០៨ ដែល​ពាន​នេះ​បន្ថយ​អាយុ​មក​ត្រឹម​១៦​ឆ្នាំ ក្រុម​ទាំង​ពីរ​មិន​ទាន់​ប៉ះ​គ្នា​ម្ដង​ណា​ឡើយ តែ​​​កម្ពុជា​ធ្លាប់​ចាញ់​ឡាវ​នៅ​ឆ្នាំ​២០០២ និង ស្មើ​គ្នា​នៅ​ឆ្នាំ​២០០៥ ពេល​គេ​ហៅ​ថា AFF U17 Youth Championship។

អីយ៉ា! ចាន់ វឌ្ឍនាកា ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ

4 ឆ្នាំ មុន

​មិន​ត្រឹម​តែ​ជា​តារា​បាល់​ឆ្នើម​​បូក​រួម​ទាំង​ជា​តារា​សម្ដែង​ MV ម្ដង​ម្កាល​នោះ​ទេ ឥឡូវ​ ចាន់ វឌ្ឍនាកា បាន​ស្រវា​​បាន​តំណែង​ជា​តារា​ម៉ូដែល​ថែម​ទៀត​។ យោង​តាម​ទំព័រ​ Facebook អ្នក​គាំទ្រ​ក្លឹប​បឹង​កេត​អង្គរ​អែហ្វស៊ី​បាន​បង្ហោះ​រូប​ពី​គណនី​ឈ្មោះ​ ​Sivming ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កក្កដា គេ​សង្កេត​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ពាក់​អាវ​លេខ​១១​រូប​នេះ​ ត្រូវ​​ក្រុមហ៊ុន​ខោទ្រនាប់​មួយ​ជ្រើសរើស​ជា​​ផ្សព្វផ្សាយ​ផលិត​ថែម​ទៀត។ ព័ត៌មាន​លម្អិត​ Keila Daily នឹង​ផ្សាយ​ជូន​នា​ពេល​ក្រោយ​៕

ស៊ុន សុវណ្ណរិទ្ធី ស៊ុត​​ឲ្យ​ណាហ្គា​តាម​ស្មើ​ក្រោន ខណៈ​ថៃហ្គ័រ​បំបាក់អាស៊ីអឺរ៉ុប​ ៤-១

4 ឆ្នាំ មុន

កីឡាករ​ជើង​ចាស់​ ស៊ុន សុវណ្ណរិទ្ធី បាន​ស៊ុត​ប៉េណាល់​ទី​​ឲ្យ​ណាហ្គា​វើលដ៍​តាម​ស្មើ​ភ្នំពេញ​ក្រោន​​នៅ​នាទី​៨៩ ក្នុង​ជំនួប​លីគ​កំពូល​កម្ពុជា​​ សប្ដាហ៍​ទី​១២ នៅ​ល្ងាច​​​ថ្ងៃ​សុក្រ​ ទី​០៨ នា​កីឡដ្ឋាន​ RSN បន្ទាប់​​​ពី​​​ក្រុម​​​ម្ចាស់​​​ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន​នៅនាទី​៣០​ ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ចំណូល​ថ្មី ​​Kim Hyeon Woo។ លទ្ធផល​៩០​នាទី​ ក្រុម​ទាំង​២​ស្មើ​គ្នា​១​ទល់​នឹង​១​។ ដោយឡែក នៅ​ម៉ោង​៣ និង ៣០​នាទី ថ្ងៃ​ដដែល នា​កីឡដ្ឋានវេស្ទើន​ ខេមបូឌាន​ថៃហ្គ័រ​បំបាក់​អាស៊ីអឺរ៉ុប​ ៤​ទល់​នឹង១​៕

ស៊ុន សុវណ្ណរិទ្ធី ស៊ុត​​ឲ្យ​ណាហ្គា​តាម​ស្មើ​ក្រោន ខណៈ​ថៃហ្គ័រ​បំបាក់​ស៊ីម៉ាក់​ ៤-០

4 ឆ្នាំ មុន

កីឡាករ​ជើង​ចាស់​ ស៊ុន សុវណ្ណរិទ្ធី បាន​ស៊ុត​ប៉េណាល់​ទី​​ឲ្យ​ណាហ្គា​វើលដ៍​តាម​ស្មើ​ភ្នំពេញ​ក្រោន​​នៅ​នាទី​៨៩ ក្នុង​ជំនួប​លីគ​កំពូល​កម្ពុជា​​ សប្ដាហ៍​ទី​១២ នៅ​ល្ងាច​​​ថ្ងៃ​សុក្រ​ ទី​០៨ នា​កីឡដ្ឋាន​ RSN បន្ទាប់​​​ពី​​​ក្រុម​​​ម្ចាស់​​​ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន​នៅនាទី​៣០​ ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​ចំណូល​ថ្មី ​​Kim Hyeon Woo។ លទ្ធផល​៩០​នាទី​ ក្រុម​ទាំង​២​ស្មើ​គ្នា​១​ទល់​នឹង​១​។ ដោយឡែក នៅ​ម៉ោង​៣ និង ៣០​នាទី ថ្ងៃ​ដដែល នា​កីឡដ្ឋានវេស្ទើន​ ខេមបូឌាន​ថៃហ្គ័រ​បំបាក់​ស៊ីម៉ាក់​យូណាយធីត​ ៤​ទល់​នឹង០​៕

លីគ​កំពូល​កម្ពុជា​សប្ដាហ៍​នេះ​មាន​តែ​៤​គូ​ទេ ព្រោះ​វេស្ទើន​ទៅ​សឹង្ហបុរី

4 ឆ្នាំ មុន

ក្រុម​​បាល់​ទាត់​វេស្ទើន​ភ្នំពេញ​មិន​​អាច​ចូល​រួម​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សម្រាប់​សប្ដាហ៍​នេះ​ទេ ដោយ​​មាន​កាតព្វកិច្ច​តំណាង​ក្រុម​កម្ពុជា​ក្នុង​​ព្រឹត្តិការណ៍​​កីឡា​សាកល​​អាស៊ាន ឬ ASEAN University Games នៅ​ប្រទេស​សឹង្ហបុរី ដែល​ពួក​គេ​បាន​ចេញ​ដំណើរ​ពី​មាតុភូមិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ ដូច្នេះ​ ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​១២ នេះ​មាន​៤​គូ​ គឺ ភ្នំពេញ​ក្រោន​​​ត្រូវ​ទទួល​ស្វាគមន៍​​ណាហ្គាវើលដ៍​នៅ​កីឡដ្ឋាន RSN វេលាម៉ោង​៦​ល្ងាច​ ខណៈ​ខេមបូឌាន​ថៃហ្គើ​ជួប​អាស៊ីអឺរ៉ុប ​នៅ​ម៉ោង​៣​និង៣០​នាទី ថ្ងៃ​សុក្រ ដូច​គ្នា។ ចំណែក​ ថ្ងៃ​សៅរ៍ មាន​មួយ​​គូ គឺ អគ្គស្នងការ​នគរបាល​ជាតិ​ប៉ះព្រះខ័នរាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វេស្ទើន​ វេលាម៉ោង៣​និង​ ៣០​នាទី​។ ដោយឡែក ថ្ងៃ​អាទិត្យ បឹង​កេត និង ស៊ីម៉ាក់​ ត​តាំង​គ្នា​នា​​មជ្ឈមណ្ឌល​ជាតិ​ទន្លេបា​ទី ម៉ោង៣ និង ៣០នាទី​៕

វិទីនី​ ​ថា​នៅ​ថៃ​ប្រឹង​ហាត់​ខ្លាំង​ដល់​រីក​មាឌ​​ ​តែមិ​ន​បាន​ដឹងថា​មាន​​អ្នក​លួច​ស្នេហ៍​

4 ឆ្នាំ មុន

​​កីឡាការនី​​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ​ហែមថុន វិទីនី​ ​បាន​វិល​ត្រឡប់​ពី​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ជិត​មួយ​ឆ្នាំនៅ​ប្រទេស​ថៃ ​និ​ង​ ​មក​​ដ​ល់​​មាតុភូមិ​​កំណើត​​​កាល​​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០​៧​ ​ខែ​កក្កដា​  ​ដើម្បី​ត្រៀម​ចូល​រួមព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យអាស៊ាន​ ​នៅ​ប្រទេស​សឹង្ហបុរី​ ​នា​ថ្ងៃ​ទី០៩​ ​ខែ​កក្កដា​ ​ជាមួយ​​នឹង​ពូប​ង្កើត​ ​គឺ ​កីឡាករ​ ​ហែមថុន ពន្លឺ​ និ​ង​ ​កីឡាករ​មួយរូប​ទៀត ​មុន​នឹង​ចេញ​ទៅក្រុង ​Rio de Janeiro​ ​ប្រទេស​ប្រេស៊ីល ​នា​ចុង​​​ខែ​​សម្រាប់​​​ព្រឹត្តិការណ៍​​អូឡាំពិក​រដូវ​ក្ដៅ​។​