+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​អន់​ចិត្ត​នឹង​កាល​វិភាគ​របស់​ ​FFC​ ​ដែល​៣​ថ្ងៃ​លេង​២​ប្រកួត​​

3 ឆ្នាំ មុន

​ក្លឹប​ព្រះ​ខ័ន​រាជស្វាយ​រៀង​ដែល​ទើប​ប្រកួត​វគ្គ​ចែក​ពូល​​ពាន​រង្វាន់​សម្ដេច​ ​ហ៊ុន សែន​ ​​ទល់​នឹង​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​បឹង​កេត​អង្គរ​​កាល​ពី​ថ្ងៃ​ពុធ​ នឹង​ត្រៀម​ទៅ​លេង​ផ្ទះ​ភ្នំពេញ​ក្រោន​ ​នា​​ថ្ងៃ​​​សុក្រ​ ​ទី​០៦​ ​ខែ​ឧសភា​ ​ក្នុង​ជំនួប​ប្រចាំ​លីគ​កំពូល​កម្ពុជា​ ​សប្ដាហ៍​ទី​០៧​។​ ​ប៉ុន្តែ​ ​អ្វី​​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ ​​ព្រះខ័ន​រាជ​ស្វាយរៀង​​ត្រូវ​​ចេញ​​ច្បាំង​​លើ​​​សមរភូមិ​​វាល​ស្មៅ​​ដល់​​ទៅ​​២​​​លើក​​ក្នុង​​​រយៈ​ពេល​​បី​​ថ្ងៃ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រូ​បង្គោល​ ​សំ វ៉ាន់ដេត​​ ​អាក់​អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កាល​វិភាគ​នេះ​។​

មូល​​ហេតុ​​ដែល​​ក្រុម​​ខេត្ត​ស្ទឹង​​ត្រែង​​ចាញ់​​ទ័ព​​ដ​ល់​​ទៅ​​០-២១​ តែ​​ចាញ់​​បឹងកេត​​​អង្គរ​​ត្រឹម​​៤-៥​​

3 ឆ្នាំ មុន

ក្រោយស្ពឹកមុខក្រោមថ្វីជើងក្រសួងការពារជាតិ ០-២១ ក្រុមបាល់ទាត់​ខេត្តស្ទឹងត្រែង បាន​បង្កើត​ភាពភ្ញាក់ផ្អើល​ដល់​អ្នក​តាមដាន​វិស័យ​កីឡា​បាល់ទាត់​ជាតិ​ក្នុង​សប្ដាហ៍​ទី៣នៃពាន​សម្ដេច​តេជោ ហ៊ុន សែន ឆ្នាំ​២០១៦ នៅល្ងាច​ថ្ងៃពុធ​ទី៤​ខែ​ឧសភា​ ដោយ​បំប៉ោង​​សំណាញ់​​ក្រុម​ខ្លាំង បឹងកេតអង្គរ ដល់ទៅ​៤គ្រាប់​។ ថ្វីបើ​ចាញ់ ៤-៥ នៅទីបញ្ចប់​នៃការ​ប្រកួតក្ដី តែនេះជាកំណត់ត្រាថ្មី​មួយសម្រាប់​ក្រុមស្ម័គ្រចិត្ត​មកពីតាមខេត្ត​ទល់នឹងសមាជិកលីគកំពូល​។