+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

គ្រូ​វេលស៍​ថា​កូន​ក្រុម​របស់​លោក​នឹង​ធ្វើ​ឲ្យ​បែលហ្ស៊ិក​វេទនា​ចិត្ត​

4 ឆ្នាំ មុន

​អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​​វេលស៍ ​លោក​ ​Chris Coleman​ ​បង្ហើប​ថា ​កូន​ក្រុម​របស់​លោក​មាន​ទំនុក​ចិត្តខ្ពស់ស​ម្រាប់​ជំនួប​ទល់​នឹង​បែលហ្ស៊ិក​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​UEFA​ ​Euro 2016​ ​នារាត្រី​នេះ​វេ​លាម៉ោ​​ង​២​រំល​ង​អាធ្រាតឈាន​ចូល​ដល់​ថ្ងៃ​សៅរ៍ ​ទី០​២ ​ខែក​ក្កដា ​ដែល​ជា​កា​រ​ប្រកួតដ៏​ធំ​បំផុត​ក្នុង​រយៈ​​ពេ​ល​៥៨​ឆ្នាំ​របស់​ក្រុម​​ស្ថិត​​ក្នុង​​​ចក្រភព​​អង់គ្លេស​​​មួ​យ​​នេះ។​ ​៥៨​ឆ្នាំ​មុនដែ​ល​វេលស៍​បាន​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​នៅ ​World Cup​ ​ដែល​ចាញ់​ប្រេស៊ីល​ ១-០​ ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​ ​Pele​​។​