+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

លីគ​កំពូល​កម្ពុជា​សប្ដាហ៍​នេះ​មាន​តែ​៤​គូ​ទេ ព្រោះ​វេស្ទើន​ទៅ​សឹង្ហបុរី

4 ឆ្នាំ មុន

ក្រុម​​បាល់​ទាត់​វេស្ទើន​ភ្នំពេញ​មិន​​អាច​ចូល​រួម​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សម្រាប់​សប្ដាហ៍​នេះ​ទេ ដោយ​​មាន​កាតព្វកិច្ច​តំណាង​ក្រុម​កម្ពុជា​ក្នុង​​ព្រឹត្តិការណ៍​​កីឡា​សាកល​​អាស៊ាន ឬ ASEAN University Games នៅ​ប្រទេស​សឹង្ហបុរី ដែល​ពួក​គេ​បាន​ចេញ​ដំណើរ​ពី​មាតុភូមិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ ដូច្នេះ​ ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​១២ នេះ​មាន​៤​គូ​ គឺ ភ្នំពេញ​ក្រោន​​​ត្រូវ​ទទួល​ស្វាគមន៍​​ណាហ្គាវើលដ៍​នៅ​កីឡដ្ឋាន RSN វេលាម៉ោង​៦​ល្ងាច​ ខណៈ​ខេមបូឌាន​ថៃហ្គើ​ជួប​អាស៊ីអឺរ៉ុប ​នៅ​ម៉ោង​៣​និង៣០​នាទី ថ្ងៃ​សុក្រ ដូច​គ្នា។ ចំណែក​ ថ្ងៃ​សៅរ៍ មាន​មួយ​​គូ គឺ អគ្គស្នងការ​នគរបាល​ជាតិ​ប៉ះព្រះខ័នរាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វេស្ទើន​ វេលាម៉ោង៣​និង​ ៣០​នាទី​។ ដោយឡែក ថ្ងៃ​អាទិត្យ បឹង​កេត និង ស៊ីម៉ាក់​ ត​តាំង​គ្នា​នា​​មជ្ឈមណ្ឌល​ជាតិ​ទន្លេបា​ទី ម៉ោង៣ និង ៣០នាទី​៕

វិទីនី​ ​ថា​នៅ​ថៃ​ប្រឹង​ហាត់​ខ្លាំង​ដល់​រីក​មាឌ​​ ​តែមិ​ន​បាន​ដឹងថា​មាន​​អ្នក​លួច​ស្នេហ៍​

4 ឆ្នាំ មុន

​​កីឡាការនី​​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ​ហែមថុន វិទីនី​ ​បាន​វិល​ត្រឡប់​ពី​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ជិត​មួយ​ឆ្នាំនៅ​ប្រទេស​ថៃ ​និ​ង​ ​មក​​ដ​ល់​​មាតុភូមិ​​កំណើត​​​កាល​​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០​៧​ ​ខែ​កក្កដា​  ​ដើម្បី​ត្រៀម​ចូល​រួមព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យអាស៊ាន​ ​នៅ​ប្រទេស​សឹង្ហបុរី​ ​នា​ថ្ងៃ​ទី០៩​ ​ខែ​កក្កដា​ ​ជាមួយ​​នឹង​ពូប​ង្កើត​ ​គឺ ​កីឡាករ​ ​ហែមថុន ពន្លឺ​ និ​ង​ ​កីឡាករ​មួយរូប​ទៀត ​មុន​នឹង​ចេញ​ទៅក្រុង ​Rio de Janeiro​ ​ប្រទេស​ប្រេស៊ីល ​នា​ចុង​​​ខែ​​សម្រាប់​​​ព្រឹត្តិការណ៍​​អូឡាំពិក​រដូវ​ក្ដៅ​។​

តិច​អត់​ដឹង! ម្សិល​មិញ​ជា​ខួប​៨​ឆ្នាំ​នៃ​ចំណង​ស្នេហ៍​របស់​គួច សុកុម្ភៈ និង ភរិយា

4 ឆ្នាំ មុន

ភរិយា​របស់​​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្លឹប​ណាហ្គាវើលដ៍​ គួច សុកុម្ភៈ គឺ អ្នក​នាង​ អឿ រ៉ាវី បាន​បង្ហោះសំណេរ​មួយ​លើ​គណនី​ Facebook រំឭក​ចំណង​ស្នេហ៍​រវាង​អ្នក​ទាំង​ពីរ​ ដែល​ពេល​នេះ​បាន​ឈាន​ដល់​គម្រប់៨​ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​កក្កដា។​ ក្នុង​សំណេរ​នោះ ភរិយា​របស់​កីឡាករ​មាន​កំណើត​កើត​ជា​ក្នុង​ខេត្ត​កំពង់​ធំ​រៀបរាប់​បែប​នេះ​ ៖ " រីករាយ​ខួប​៨​ឆ្នាំ! បង​ជា​ឪពុក និង ស្វាមី ដ៏​ល្អ​ឥត​ខ្ចោះ។ បំណង​ប្រថ្នា​​តែ​មួយ​គត់​របស់​អូន ​គឺ រួម​រស់​ជាមួយ​បង​ជា​រៀង​រហូត​"។