+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

សហព័ន្ធកីឡាបាល់ទាត់ប្រកាសបើវគ្គគ្រូបង្វឹកកម្រិត B

3 ឆ្នាំ មុន

    សហព័ន្ធកីឡាបាល់ទាត់បានប្រកាសជាសាធារណហើថានឹងបើវគ្គគ្រូបង្វឹកកម្រិត B មួយនៅដើមខែវិច្ឆិកាដែលឧបត្ថម្ភដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី ។នៅក្នុងសេចក្ដីជូនដំនឹងវគ្គនេះចាប់ផ្ដើមពីថ្ងៃទី២ ដល់២២វិច្ឆិកាហើយដែលគេប្រសិទ្ធិនាមថា AFC<B>Certificate Coaching Course ការសិក្សារយៈពេល២០ថ្ងៃនេះគឺនៅសាលាបាល់ទាត់ជាតិបាទី ។ នេះជាវគ្គដ៏សំខាន់មួយដែលសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលាន ។អ្នកដែលអាចសិក្សាវគ្គនេះបានដាច់ខាតត្រូវតែមានសញ្ញាប័ត្រកម្រិត C របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី( AFC  C Licenses)បើមិនមានសញ្ញាប័ត្រនេះទេគឺមិនអាចមកសិក្សាបានឡើយ ។

ក្រោន បឹងកេត ប៉ូលិស និង Tiger សុទ្ធតែឈ្នះ ខណៈ៤ក្រុមទៀតប្រជែងគ្នាថ្ងៃនេះ

3 ឆ្នាំ មុន

 ក្រុមខ្លាំងភ្នំពេញក្រោន បឹងកេតអង្គរ Cambodian Tiger និង ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) សុទ្ធតែទទួលបាន៣ពិន្ទុបន្ថែមរៀងៗខ្លួន បន្ទាប់ពីក្រុមទាំង៤ បានឈ្នះ លើ គូប្រកួត ក្នុងការប្រកួតជម្រុះជើងទី២ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ កាលពីម្សិលមិញ រីឯក្រុម៤ទៀតរួមមានស្វាយរៀង ណាហ្គាវៀល វេស្ទើន និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នឹងត្រូវប្រជែងគ្នានៅរសៀល និងយប់ថ្ងៃអាទិត្យនេះ។      នៅក្នុងការប្រកួតនៅលើទីលានស្តាតចាស់ កាលពីថ្ងៃសៅរ៍ ម្សិលមិញនោះ ក្រុមបឹងកេតអង្គរ បានបន្តយកឈ្នះលើក្រុមគិរីវង់សុខសែនជ័យ ២-០ ប៉ុន្តែការចាញ់ត្រឹម២គ្រាប់នេះ វាមានភាពល្អប្រសើរជាងការប្រកួតជើងទី១ ដែលគិរីវង់ ត្រូវបានបឹងកេត លក់រហូតដល់១២-២ នោះ។    ចំណែកក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបន្តលត់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ៦-០ នៅកីឡដ្ឋាន RSN របស់ខ្លួន។ ប៉ុន្តែភាពចម្រូងចម្រាស់ក៏បានកើតមានឡើងផងដែរ ព្រោះក្រុមអាស៊ីអឺរ៉ុប បាននាំគ្នាដើរចេញពីទីលាន បន្ទាប់ពីអាជ្ញាកណ្តាល លឹម ប៊ុនធឿន បានពិន័យកាតក្រហមទៅលើកីឡាករ ស្រេង រាជសី នៅនាទីទី៥៤ ស្របពេលក្រោន បាននាំមុខ ៣-០នោះ ។   យ៉ាងណាក៏ដោយ ក្រោយពីបានសម្របសម្រួលជាង៥នាទី ក្រុមអាស៊ីអឺរ៉ុប បានសម្រេចចិត្តចូលលេងវិញ ហើយភ្លាមនោះ កែវ សុខផេង បានរកឃើញគ្រប់បាល់ទី៤ឲ្យក្រោន ភ្លាមមួយរំពេច តែមិត្តរួមក្រុមរបស់គេ ធារី ចន្ថាប៊ីន ត្រូវបានបណ្តេញចេញ ដោយទទួលបានកាតលឿងជាលើកទី២នៅនាទីទី៧៥។ ប៉ុន្តែក្រោន នៅតែអាចទម្លុះសំណាញ់ទីអាស៊ីអឺរ៉ុបបាន២គ្រាប់ទៀត ដើម្បីឈ្នះ ៦-០ និងបន្តឈរនៅលើកំពូលតារាង លើបឹងកេតអង្គរ ដដែល ដោយមាន៣៩ពិន្ទុ ខណៈបឹងកេត មាន៣៨ពិន្ទុ។    ចំណែកក្រុមប៉ូលិស និង Cambodian Tiger សុទ្ធតែបានសម្រេចការសងសឹកទៅលើក្រុមបៀលប្រាយយូណាយធីត និងក្រុមក្រសួងការពារជាតិ ដែលក្រុមទាំង២ធ្លាប់បានចាញ់ ២-១ ដូចគ្នា កាលពីជើងទី១ ព្រោះជំនួបលើកទី២ កាលពីម្សិលមិញនោះ ប៉ូលិស បានឈ្នះបៀលប្រាយ ១-០ ដើម្បីឡើងទៅឈរនៅលេខរៀងទី៤ជាបណ្តុះអាសន្ន ខណៈ Cambodian Tiger បានឈ្នះក្រុមការពារជាតិ ២-០ ដើម្បីបន្តឈរនៅលេខរៀងទី៣ដដែល។    ដោយឡែក សម្រាប់២ប្រកួតនៅថ្ងៃអាទិត្យនេះ ក្រុមស្វាយរៀង ត្រូវជម្រះបញ្ជីជាមួយក្រុមកំពុងឈរនៅលេខរៀងទី១១ វេស្ទើនភ្នំពេញ ដែលពួកគេបានចាញ់ ១-០ ក្នុងជើងទី១ នៅកីឡដ្ឋានវេស្ទើន ចាប់ពីរសៀលម៉ោង ៣:៣០ទៅ  រីឯក្រុមណាហ្គាវើល ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលពួកគេធ្លាប់ឈ្នះ ៣-០ នៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៦:៣០យប់តទៅ៕