+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

រឿង​រ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ខ្លាំង​​៣​យ៉ាង​ក្នុង​លីគ​កំពូល​កម្ពុជា​ក្រោយ​ចប់​ជុំ​ទី​១​​​នៃ​រដូវ​កាល​២០១៦​

4 ឆ្នាំ មុន

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកជាតិឆ្នាំ២០១៦បានបញ្ចប់ជុំទី១​ហើយ​ក្រោយ​ការប្រកួត​សប្ដាហ៍ទី៩​បញ្ចប់​ទៅ​កាលពី​​ថ្ងៃ​អាទិត្យ​​ទី១២​ខែមិថុនា​ឆ្នាំ២០១៦​។ ក្រុមកំពូលតារាង​ទាំងពីរ​គឺ ក្រសួង​ការពារជាតិ និង បឹងកេតអង្គរ នៅតែមាន​ពិន្ទុមិន​លើស​មិន​ខ្វះ​​គ្នា បន្ទាប់ពីឈ្នះ​ខេមបូឌាន​ថាយហ្គឺ និង ណាហ្គាវើល ២-១រៀងៗខ្លួន ស្របពេល​ខ្សែប្រយុទ្ធឆ្នើម​​ជាង​គេ​​​របស់ក្លិប​ទាំងពីរ​គឺ Choe Myong Ho និង ចាន់ វឌ្ឍនាកា ក៏បន្ត​ប្រដេញ​គ្នា​កៀកកិត​នៅក្នុង​បញ្ជី​ប្រជែង​ស្បែកជើងមាស​។ អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ​និងវេស្ទើនភ្នំពេញ​ជាក្រុមពីរគត់​ដែលមិនស្គាល់​រសជាតិឈ្នះ​​សោះ​​ពេញមួយជុំដំបូងនេះ​។

អ៊ុំ វិចិត្រ​ ​ថា​នឹង​ប្រឹ​ង​ឲ្យ​ជាប់​ជម្រើស​ជាតិ​សាជាថ្មី​ ​ក្រោយ​ជាពី​រ​បួស​

4 ឆ្នាំ មុន

​អ្នក​ចាំទី​ ​អ៊ុំ វិចិត្រ​ ​បាន​វិល​ទៅ​កាន់​សមរភូមិ​វាល​ស្មៅ​សាជាថ្មី​សម្រាប់​ក្លឹប​បាល់​ទាត់​ក្រសួង​ការពារ​ជាតិ​ ​បន្ទាប់​ពី​ខក​ខាន​បង្ហាញ​វត្តមាន​ជាង​១ឆ្នាំ​ដោយ​សារ​របួស​ដៃ​។​ ​ក្នុង​​ការ​​​បង្ហាញ​​​ខ្លួន​២​លើក​ចុង​ក្រោយ​ ​បង​ប្រុស​បង្កើត​របស់​អ៊ុំ សេរីរ័ត្ម​ ​បាន​រួម​ចំណែក​ជួយ​ក្រុម​ទ័ព​ឈ្នះ​បឹង​កេត​អង្គ​រ​ ២-០ ក្នុងពានសម្ដេច ហ៊ុន សែន នៅថ្ងៃពុធ មុន ​និង​ ​ឈ្នះ​​​ខេមបូឌាន​​ថៃហ្គ័រ​ ២ទ​ល់នឹ​ង​១​ ​នៅ​លីគ​កំពូល ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

ប្រេស៊ីល​ខ្ទាត​ចេញ​ពី​ ​Copa America​ ​ត្រឹ​ម​វគ្គ​ចែក​ពូល​ ដោយ​សារ​បាត​ដៃ​ព្រះ​របស់​ប៉េរូ​

4 ឆ្នាំ មុន

​ក្រុម​ខ្លាំង​ប្រេស៊ីលជួ​ប​រឿង​ដ៏​ខក​ចិត្ត​សម្បើម​ក្នុង​ឆ្នាំ២​០១៦​នេះ​ ​ដោយ​ភ្លាត់​ស្នៀត​ចាញ់​ជម្រើស​ជាតិ​ប៉េរូ​១​ទល់​នឹង​០​ក្នុង​ព្រឹត្តិការណ៍​ ​Copa America​ ​លើក​ទី​១០០​ ​នៅព្រឹក​ថ្ងៃ​ចន្ទ​ ​ទី​​​១៣​​ ​ខែមិ​ថុនា​។​ មួយ​គ្រាប់​របស់​ប៉េរូ​កើត​ឡើង​នៅ​នាទី៧៥ ដោយ​សារ​ដៃ​របស់​កីឡាករ   Raul Ruidiaz តែ​​បែរ​ជា​អាជ្ញាកណ្ដាល​មើល​មិន​ឃើញ​ សរុប​ការ​ប្រកួតទាំ​ង​៣​លើក​កន្លង​មក​ ​ក្រុម​រហ្សនាម​សាំបាដែ​ល​ធ្លាប់​លើក​ពាន​នេះ​៨​លើក ​​មាន​ត្រឹម​៤​ពិន្ទុ ដោ​យ​ឈ្នះ​១​ ​ចាញ់១​ និង​ ​ស្មើ​១​ ​ស្ថិត​នៅ​លេខ​៣ពូល ​B​​​​។​ ​ដូច្នេះ​ ក្រុម​លេខ​១​ ​ប៉េរូ​ ​និង​ ​លេខ​២​ ​អេក្វាឌ័រ​ត្រូវ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​៕

​លោក​ ​ប្រាក់ សុវណ្ណារ៉ា​ ​ថា​បឹងកេត​ត្រូវការ​ឈ្នះ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ជុំទី​មួយ​ MCL

4 ឆ្នាំ មុន

​គ្រូ​បង្វឹក​ក្លឹប​បឹងកេត​អង្គរ​ ​លោក​ ប្រាក់ សុវណ្ណារ៉ា​ ​សង្កត់​ធ្ងន់​ថា ​ក្រុម​របស់​លោក​ត្រូវ​ការ​ឈ្នះ​ណាហ្កាវើលដ៍​យ៉ាង​ចាំ​បាច់​ក្នុង​ជំនួប​នៅ​លីគ​កំពូល​កម្ពុជា​ ​សប្ដាហ៍​​ទី​​៩​​​ ​នៅ​ម៉ោង​៣​ ​និង​ ​៣០នា​ទី​ ​រសៀល​ថ្ងៃ​អាទិត្យ​ ​ទី​១២​ ​ខែ​មិថុនា​។​ ​ជ័យជម្នះ​នៅ​ថ្ងៃ​អាទិត្យ​ ​អាច​ឲ្យ​ក្រុម​ជើង​ឯក​រ​ង​ ​Toyota Mekong Club​ ​Championship​ ​២០១៥ ​​មាន​​លទ្ធភាព​​បញ្ចប់​​ជុំ​ទី​​មួយ​​នៅ​រ​ដូវកាល​នេះ​ក្នុង​​នាម​​ជា​​ក្រុម​​កំពូល​​តារាង​​​ ​ប្រសិ​​ន​​បើ​​ក្រសួង​​ការពារជាតិ​​ទទួល​​លទ្ធផល​​មិន​​គាប់​​​ប្រសើរ​​ពី​ជំនួបទល់នឹង​​ខេមបូឌាន​ថៃហ្គ័រ​៕

អាល្លឺម៉ង់​មិន​ធ្លាប់​ចាញ់​អ៊ុយក្រែន​ក្នុង​ប្រវត្តិជួប​គ្នា​៥​ដង​

4 ឆ្នាំ មុន

​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នឹង​ត្រូវ​បើក​ឆាក​ ​UEFA Euro 2016 ​ ​ប្រចាំ​ពូល​ ​C​ ​នៅ​រាត្រី​នេះ​វេលា​ម៉ោង​២​យប់​ម៉ោង​នៅ​កម្ពុជា​ឆ្លង​ចូល​ថ្ងៃ​ចន្ទ​ ​ទី​១៣​ ​ខែ​មិថុនា​ ​ទល់​​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​។​ ​ក្នុង​ប្រវត្តិ​ប៉ះគ្នា​៥​ដង​ ​អាល្លឺម៉ង់​ឈ្នះ​២​ ​និង​ ​ស្មើ​៣។​ ​ដោយឡែក​ ​ក្នុង​វគ្គ​ជម្រុះ​កន្ល​ង​មក​ ​អ៊ុយក្រែន​​ស្ថិត​​នៅ​​លេខ​​៣​​​ពូល C  ​ហើយ​ក៏​បន្ត​ឈ្នះ​ស្លូវេនៀ​ដោយ​បាល់​សរុប​៣ទល់​នឹ​ង​១​ ​ក្នុង​វគ្គ​​ ​Play Off​។​ ​ចំណែក ​អាល្លឺម៉ង់​វិញ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៅ​ពូល ​D​។​ ​អ្វី​គួរ​​​ឲ្យ​​​ក​ត់​សម្គាល់​នោះ ​គឺ​ ​អ៊ុយក្រែន​របូត​មិន​លើសពីរ​គ្រាប់​ឡើយ​ក្នុង​មួយ​ប្រកួត​នៅ​វគ្គ​ជម្រុះ ​ខ​ណៈ​ ​Thomas Mueller​ ជា​​អ្នក​​ទាត់​​ចូល​​ច្រើន​​ជាង​​គេ​​សម្រាប់​​​អាល្លឺម៉ង់​ ដោ​យរក​បាន​៩​គ្រាប់​។