+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ហែម ស៊ីម៉ៃ​ នាំ​យុវជន​ ដូនពេញ​អែហ្វស៊ី​ លើកពាន​ លើក្ដី​ខក​ចិត្តរ​បស់យុវជន​លីកកំពូល​

4 ឆ្នាំ មុន

លោក ហែម ស៊ីម៉ៃ គ្រូបង្វឹកក្រុម ដូនពេញអេហ្វស៊ី ភ្ញាក់ផ្អើលនឹងជោគជ័យ ហើយថាលោកមិនបានរំពឹងឡើយ ថាក្រុមខ្លួន អាចឈ្នះពាន ដូនពេញខាប់ ដែល​ប្រ​​ជែងនឹង២ក្រុមទៀត សុទ្ធតែជាយុវជននៃក្លិបល្បីៗនៃលីកកំពូល យ៉ាងតាន់តឹង នៅកីឡដ្ឋានវេស្ទើន រាត្រីថ្ងៃច័ន្ទទី៤មេសាម្សិលមិញ ។  ​ សំឡេងលោក ហែម ស៊ីម៉ៃ គ្រូបង្វឹកក្រុម ដូនពេញអែហ្វស៊ី (simai) ៖ «ពាននេះបង្កើតខ្លួនឯងមែន ប៉ុន្តែរៀបម៉ោដំបូងហ្នឹង ខ្ញុំអត់រំពឹងឈ្នះទេ។ ដូចថាចឹងទៅ​១​ បទពិសោធន៍កីឡាខ្ញុំនៅក្មេងខ្ចី ហាត់ទើបបាន២ខែ គឺ៨សប្ដាហ៍ ចឹងមិនងាយលេងចូលគ្នាទេ។ ប៉ុន្តែពួកគាត់យកចិត្តទុកដាក់។ នេះជាបទពិសោធន៍ដ៏ធំមួ​យ​​​ដែលយើងមិនដែលប្រទះ ជាសញ្ញាណដ៏ល្អក្នុងការទៅមុខទៀត»។