+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ក្រុមគោព្រៃ កម្ពុជា បន្តឈឺចាប់នៅលើទឹកដី ក្រោយស៊ីរី លត់ ៦-០

4 ឆ្នាំ មុន

<div style="text-align: justify;">  ក្រុមធំជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា  បានបន្តរងរបួសនៅលើទឹកដីខ្លួនឯង ខណៈម្ចាស់ផ្ទះដ៏កម្សត់មួយនេះ បានបន្តចាញ់ក្រុមជម្រើសជាតិស៊ីរី ៦-០ ក្នុងការប្រកួតជម្រុះជុំទី២ពាន 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃអង្គារ។</div> <div style="text-align: justify;">តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារនេះ កម្ពុជា ដែលបានប្តេជ្ញាចិត្តតាំងពីមុនការប្រកួតថា នឹងត្រូវជម្រះក្នុងការប្រកួតនេះ ដើម្បីបំពេញតាមការចង់បានរបស់អ្នកទស្សនានោះ បានបង្ហាញទម្រង់លេខយ៉ាងល្អ នៅដើមតង់ទី១ ដោយពួកគេទទួលបានបាល់ជ្រុងចំនួន៣ដងភ្លាមមួយរំពេច ប៉ុន្តែកម្ពុជា មិនអាចទម្លុះរនាំងការពាររបស់ស៊ីរី ដើម្បីរកបានគ្រាប់បាល់នោះទេ។

គ្រូសៀមរាបអង្គរ៖ក្រុមត្បូងប៉ៃលិន មានចំណុចខ្សោយ ទើបយើងឈ្នះពាន

4 ឆ្នាំ មុន

<div style="text-align: justify;">        ក្រុមត្បូងប៉ៃលិន មិនបានសម្រេចបំណងចំពោះការឈ្នះពានជម្រើសជើងឯកបាល់ទាត់យុវជនអាយុក្រោម១៣ឆ្នាំ ប្រចាំឆ្នាំ២០១៥ ជាលើកដំបូងបាននោះទេ បន្ទាប់ពីក្រុមដ៏ខ្លាំងមួយនេះ បានចាញ់ក្រុមសៀមរាបអង្គរ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ។បើទោះបីជាក្រុមត្បូងប៉ៃលិន បានឈ្នះគ្រប់ការប្រកួត ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង នៅឆ្នាំនេះ ប៉ុន្តែក្រុមមកពីខេត្តដាច់ស្រយោលមួយនេះ មិនអាចយកឈ្នះលើក្រុមសៀមរាបអង្គរ ដូចការតាំងចិត្តមុនការប្រកួតចាប់ផ្តើមនោះឡើយ ដោយពួកគេបានចាញ់ក្រុមសៀមរាបអង្គរ ៣-១។