+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Tampines Rovers ផ្ដួល​ម្ចាស់​ផ្ទះ Selangor ១-០ ក្នុង​ពូល​ E AFC Cup (វីដេអូ​)

4 ឆ្នាំ មុន

ក្រុម Tampines Rovers របស់សិង្ហបុរី ធ្វើដំណើរទៅទឹកដី Selayang stadium របស់ក្រុមម៉ាឡេស៊ី Selangor ដើម្បីស្វែង​រកជ័យជម្នះជាលើកទី២ក្នុងពូល E AFC Cup 2016 ក្រោយ​លត់ Sheikh Jamal Dhanmondi របស់បង់ក្លាដេស ៤-០ កាលប្រកួត​បើកឆាក។ ជំនួបនេះចាប់ផ្ដើមរំភើប​ឡើងនៅនាទីទី២៧ ពេលកីឡាករជម្រើស​ជាតិសិង្ហបុរី Fazrul Nawaz ឆក់យកផលចំណេញពីការភ្លេច​ខ្លួនរបស់ខ្សែការពារ Selangor ដើម្បីស៊ុតគ្រាប់ជ័យ​ជម្នះឱ្យជើងឯករង S. League។ Tampines ពេលនេះឈរ​លេខ១ពូល E បណ្ដោះអាសន្នមាន៦​ពិន្ទុពីការប្រកួត២លើក ហើយនៅថ្ងៃអង្គារ​សប្ដាហ៍ក្រោយ ពួកគេនឹង​ទទួលភ្ញៀវ Ceres La Salle របស់​ហ៊្វីលីពីន ដែលមាន៤ពិន្ទុក្រោយ​ស្មើ១និងឈ្នះ១៕M