+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Messi ស៊ុតហ៊្វ្រី​ឃីក​អស់​ស្ទះ​ជួយ​ Barca លត់​ Espanyol ៤-១ នៅ Copa del Rey​ (វីដេអូ​)​

4 ឆ្នាំ មុន

៤ថ្ងៃក្រោយ Barcelona ស្មើ០-០យ៉ាងខកចិត្ត​នៅដី Espanyol ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍ទី២​ខែមករាឆ្នាំ២០១៦ ក្រុមការពារតំណែង​ជើងឯក Barca លត់ក្រុម​ដែលលមានមូលដ្ឋានក្នុង​ក្រុងជាមួយគ្នាដដែល​នេះ ៤-១ ពេលប៉ះគ្នា​ជាលើកទី២ក្នុងពាន Copa del Rey ជើងទី១​វគ្គ១៦ក្រុម​ចុងក្រោយ។ ការប្រកួតដែល​សមាជិកថ្មី Arda Turan និង Aleix Vidal បានចូលលេង​ជាលើកដំបូង​ក្រោយក្លិបចប់​បម្រាម ត្រូវខ្សែប្រយុទ្ធ​អេក្វាឌ័រ Felipe Caicedo ស៊ុតឱ្យក្រុម​ភ្ញៀវនាំមុខមុនក្នុង​នាទីទី៩។ ប៉ុន្តែបន្ទាប់មក Lionel Messi ដែលគេរំពឹងថា​នឹងឈ្នះពាន FIFA Ballon d’Or 2015 ស៊ុតចូល២​គ្រាប់​ផ្ទួនៗ​ក្នុង​នាទី​ទី១៣​និងនាទី៤៤​ដែលជាគ្រាប់បាល់​ហ៊្វ្រីឃីកយ៉ាង​អស្ចារ្យ។ ចូលដល់​តង់ទី២ ក្រុមបង្វឹក​ដោយលោក Luis Enrique ថែម២គ្រាប់​ទៀតដោយ​ខ្សែការពារ Gerard Pique ក្នុងនាទី​ទី៤៩និង Neymar ក្នុងនាទីទី៨៨ ដែល​សុទ្ធ​តែ​ទទួល​បាល់​បញ្ជូន​(assist)​​ចេញ​ពី​ជើង​ Messi  ខណៈ​ Espanyol ទទួលកាត​ក្រហម២​នាក់ក្នុងនាទី​ទី៧២និង៧៥​​​៕M

Man City ចាញ់ Everton ២-១​ក្នុង​ជើង​ទី​១​វគ្គ​៤​ក្រុម​ចុង​ក្រោយ League Cup (វីដេអូ)

4 ឆ្នាំ មុន

ក្រុម​មក​ពី​ក្រុង Liverpool ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​រៀង​ៗ​​ខ្លួន​ក្នុង​ជើង​​ទី​១​​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Capital One Cup ពោល​គឺ​​បន្ទាប់​ពី Jordan Ibe ស៊ុត​ឱ្យ Liverpool ឈ្នះ​ម្ចាស់​ផ្ទះ Stoke City ១-០ ម្សិលម្ង៉ៃ​, នៅ​យប់​ថ្ងៃ​ពុធ​ទី​៦​ខែ​មករា​ឆ្នាំ​២០១៦ ម្ចាស់​ផ្ទះ Everton ទទួល​​ជ័យជម្នះ​២-១​លើ​ក្រុម​ខ្លាំង​ Manchester City​។ Everton ជា​អ្នក​បើក​​ការ​នាំ​មុខ​មុន​ក្នុង​នាទី​​៤៥+១​ស៊ុត​ថែម​បាល់​​សល់​ដោយ​ Ramiro Funes Mori​។ នៅ​នាទី​​ទី​៧៦ Sergio Aguero បញ្ជូន​បាល់​​យ៉ាង​ស្អាត​ឱ្យ Jesus Navas ដាច់​​មួយ​ទល់​មួយ​​ជាមួយ​អ្នក​ចាំទី​ Joel Robles រួច​ស៊ុត​​តាម​​យក​ស្មើ​វិញ​។ តែ​​២​នាទី​បន្ទាប់​មក Everton រក​បាន​គ្រាប់​​ទី​២​ក្ដៅ​ៗ​តាម​រយៈ​ការ​តែត​​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Romelu Lukaku​​។ ជើង​ទី​២​នឹង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ទី​២៦​និង​២៧​​ខែ​មករា​ឆ្នាំ​​២០១៦​នេះ​៕M

​ធ្លាប់​តែ​ឃើញ វឌ្ឍនាកា លេង​​បាល់​យ៉ាង​ល្អ​លើ​​វាល​ស្មៅ ឥលូវ​ស្ដាប់​សំឡេង​​​​ច្រៀង​ម្ដង​មើល៍​

4 ឆ្នាំ មុន

អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​ជាតិ​ប្រាកដ​ជា​ស្គាល់​ច្បាស់​អំពី​ទេពកោសល្យ​​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​បាន​បង្ក​ការ​គំរាម​កំហែង​លើ​ក្រុម​ជា​ច្រើន​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​។ ប៉ុន្តែ​ប្រហែល​មាន​ប្រិយមិត្ត​មិន​ច្រើន​ទេ​ធ្លាប់​ឮ​​ទឹក​ដម​សំឡេង​របស់​​​ជ័យលាភី​កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 និង​ម្ចាស់​ស្បែក​ជើង​មាស​លីគ​កំពូល​កម្ពុជា​រូប​នេះ​។ កាល​ពី​ថ្ងៃ​​ចន្ទ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៦ ស្ថានីយ៍​ទូរទស្សន៍ PNN បាន​អញ្ជើញ​ វឌ្ឍនាកា ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី ស៊ីអារម្មណ៍ ហើយ​ក្នុង​នោះ​ក៏​បាន​តម្រូវ​ឱ្យ វឌ្ឍនាកា ច្រៀង​បទ​ចម្រៀង​មួយ​បទ​ផង​ដែរ​។ បទ​ដែល​កីឡាករ​វ័យ​២១​ឆ្នាំ​ជ្រើស​រើស​យក​មក​ច្រៀង​គឺ​បទ ស្នេហ៍ដំបូង​។ ចង់​ដឹង​សំឡេង​ វឌ្ឍនាកា យ៉ាង​ណា សូម​ស្ដាប់​ទាំង​អស់​គ្នា​!M