+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ទីបំផុត​ Man Utd ​បញ្ចប់​​ភាព​​មិន​​ដែល​​ឈ្នះ​​៨​​ប្រកួត​​ជាប់​​គ្នា​​ សម្ពោធ​​ឆ្នាំ​​២០១៦​​

4 ឆ្នាំ មុន

គ្រាប់បាល់របស់ Anthony Martial ក្នុងនាទីទី៤៧​និង​គ្រាប់​បាល់​របស់​ Wayne Rooney ក្នុង​នាទី​ទី​៧៧​ ជួយ​ឱ្យ​ក្រុម​ Manchester United របស់​លោក​ Louis van Gaal ​ផ្ដួល​ Swansea City ២-១ ​នៅ​ Old Trafford សម្ពោធ​ឆ្នាំ​២០១៦​និង​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ​៨​ប្រកួត​ជាប់​ៗ​គ្នា​។ អ្នកគាំទ្រ​ Man Utd ហ៊ោ​កង​រំពង​ពេល Martial តែត​បញ្ចូល​ទី​នៅ​ដើម​តង់​ទី​២​ ប៉ុន្តែ​ហាក់​ធ្លាក់​ទឹក​ចិត្ត​បន្តិច​ពេល​ Gylfi Sigurdsson តែត​យក​ស្មើ​ឱ្យ​ Swansea នៅ​នាទី​ទី​៧១​។ ប៉ុន្តែ​នៅ​នាទី​ទី​៧៧ Martial អូស​បាល់​ចូល​ក្នុង​ប្រអប់​រួច​បញ្ជូន​ឱ្យ​ Rooney ប៉ែង​ជើង​ក្រោយ​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ខ្លួន​នៅ​ Premier League តាំង​ពី​ខែ​តុលា​ឆ្នាំ​២០១៥​មក​ ជួយ​សម្រាល​សម្ពាធ​លោក​ Van Gaal​។ គ្រាប់​បាល់​នេះ​ជា​គ្រាប់​ទី​១៨៨​របស់​ Rooney នៅ Premier League និង​ជា​គ្រាប់​ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ក្លាយ​ជា​អ្ន​ក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​ទី​២​ក្នុង​ប្រវត្តិ​ក្លិប​ Man Utd​៕M

ស្វាយ​រៀង​​កំពុង​​ចរចា​​​តម្លៃ​​ខ្លួន​​ជាមួយ​​កីឡាករ​​អឺរ៉ុប​​២​​នាក់​​និង​​រ្វ៉ាន់ដា​​២​​នាក់​​

4 ឆ្នាំ មុន

លោក សំ វ៉ាន់ដេត គ្រូ​បង្គោល​ក្លិប​ជើងឯក​ពាន​សម្ដេច​ ហ៊ុន សែន ៣​សម័យ​ ស្វាយរៀង​ ទម្លាយ​ឱ្យ​ដឹង​ថា​ក្លិប​លោក​​បាន​ធ្វើតេស្ត​ កីឡាករ​អ៊ុយក្រែន ម្នាក់, សាធារណរដ្ឋឆេក ម្នាក់ ​និង​ រ្វ៉ាន់ដា​ ​២នាក់ រួច​រាល់​ហើយ​ ដើម្បី​យក​មក​ចូល​រួម​​ក្រុម​សម្រាប់​រដូវកាល​២០១៦​។ លោក​បន្ត​ថា ​ក្រុម​បច្ចេកទេស​កំពុង​ចរចា​​តម្លៃ​ខ្លួន​ ហើយ​លទ្ធផល​ទំនង​នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ​ ខណៈ​រដូវកាល​ថ្មី​នេះ​ ក្រុមជើង​លីគ​រដូវកាល​២០១៣​ ដដែល​នេះ ​មាន​ផែនការ​យក​កីឡាករ​បរទេស​ស្បែក​ស​ឱ្យ​បាន​ច្រើន​នាក់​៕M