+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

អតីត​កីឡាក​រ​ជម្រើស​ជាតិ​អ៊ែលសាល់វ៉ាឌ័រ​ត្រូវ​គេ​លួច​បាញ់​សម្លាប់​ក្នុង​វ័យ​៣៣​ឆ្នាំ​

4 ឆ្នាំ មុន

Alfredo Pacheco អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អ៊ែលសាល់វ៉ាឌ័រ​ដែល​ជាប់​បម្រាម​ពី​បាល់​ទាត់​មួយ​ជីវិត​ក្នុង​ឆ្នាំ​២០១៣​ពី​បទ​​រៀប​ចំ​លទ្ធផល​​ប្រកួត​ ត្រូវ​គេ​លួច​ធ្វើឃាដ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧​ធ្នូ​ឆ្នាំ​២០១៥​​ នៅ​ក្នុង​វ័យ​៣៣​ឆ្នាំ​។ មុន​ពេល​កើត​ហេតុ​ Pacheco កំពុង​ជជែក​លេង​ជាមួយ​មិត្តភ័ក្តិ​មួយ​ក្រុម​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ម៉ោង​៣:៣០​ទៀប​ភ្លឺ​ រួច​ស្រាប់​តែ​មាន​ឃាតករ​មិន​ស្គាល់​មុខ​ចេញ​មក​បាញ់​រះ​លើ​ពួកគេ​ជា​ច្រើន​គ្រាប់​ បណ្ដាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​ ចំណែក​ Pacheco ​បាត់​បង់​ជីវិត​។ Pacheco ​ជា​ខ្សែ​ការពារ​ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប​ Deportivo FAS,  Asociacion Deportiva Isidro Metapan និង New York Red Bulls​។

អាហ្វហ្គានីស្ថាន ជួប ស្រីលង្កា, ម៉ាល់ឌីវ​ ជួប ឥណ្ឌា វគ្គ​១/២​ SAFF Suzuki Cup 2015

4 ឆ្នាំ មុន

ក្រុម​ការពារ​តំណែង​ជើងឯក​អាហ្វហ្គានីស្ថាន​ផ្ដួល​ម៉ាល់ឌីវ​៤-១​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ យក​តំណែង​លេខ​១​ពូល​ B ​ស្រប​ពេល​ដែល​ពួក​គេ​មាន​កៅអី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ SAFF Suzuki Cup 2015 រួច​ទៅ​ហើយ​។ ប៉ុន្តែ​លទ្ធផល​នេះ​សម្រាល​បន្ទុក​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​សម្រាប់​អាហ្វហ្គានីស្ថាន​ដ្បិត​ត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូល​ A​ ស្រីលង្ហា​ ខណៈ​ម៉ាល់ឌីវ​ត្រូវ​ប៉ះ​ក្រុម​លេខ​១​ពូល​ A និង​ជា​ម្ចាស់​ផ្ទះ​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​៣១​ធ្នូ​។ អាហ្វហ្គានីស្ថាន​ បើក​ការ​នាំ​មុខ​ក្នុង​នាទី​ទី​២០​តាមរ​យៈ​កីឡាករ​ Faysal Shayesteh ​តែ​នៅ​នាទី​៣២​ Ali Fasir​ ​របស់​ម៉ាល់ឌីវ​ លុប​ចោល​ការ​នាំ​មុខ​នោះ​វិញ​។

Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​​ប្រចាំ​ឆ្នាំ​២០១៥​ពី​ Globe Soccer Awards​

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona ឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៥របស់ Globe Soccer Award រៀបចំឡើងនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមអេមីរ៉ាត់។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​វ័យ​២៨​ឆ្នាំ​រូប​នេះ​ក៏​រំពឹង​ខ្ពស់​ថា​នឹង​ឈ្នះ​ពាន​ FIFA Ballon d’Or 2015 ​ផង​ដែរ​ ក្រោយ​ជួយ​ Barcelona ​ឈ្នះ​ពាន​ Champions League​, La Liga ​និង​ Copa del Rey​ ​ឬ​ King’s Cup ​រដូវ​កាល​២០១៤-១៥​ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ស្ថិត​ក្នុង​បញ្ជី​​​៣​​នា​​ក់​ចុង​ក្រោយ​​ជាមួយ​​មិត្ត​​រួម​​ក្រុម​ Neymar ​​និង​ Cristiano Ronaldo ​របស់​ Real Madrid​។