+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​​ប្រចាំ​ឆ្នាំ​២០១៥​ពី​ Globe Soccer Awards​

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona ឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៥របស់ Globe Soccer Award រៀបចំឡើងនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមអេមីរ៉ាត់។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​វ័យ​២៨​ឆ្នាំ​រូប​នេះ​ក៏​រំពឹង​ខ្ពស់​ថា​នឹង​ឈ្នះ​ពាន​ FIFA Ballon d’Or 2015 ​ផង​ដែរ​ ក្រោយ​ជួយ​ Barcelona ​ឈ្នះ​ពាន​ Champions League​, La Liga ​និង​ Copa del Rey​ ​ឬ​ King’s Cup ​រដូវ​កាល​២០១៤-១៥​ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ស្ថិត​ក្នុង​បញ្ជី​​​៣​​នា​​ក់​ចុង​ក្រោយ​​ជាមួយ​​មិត្ត​​រួម​​ក្រុម​ Neymar ​​និង​ Cristiano Ronaldo ​របស់​ Real Madrid​។

Sam ត្រូវ​​ការ​​ពេល​​សម្រា​ក​​ព្យា​បាល​​ជិត​​១​​ខែ​​ទៀត​​ទើប​​ជា​​សះ​​ស្បើយ​​​ពេញ​​លេញ​​

4 ឆ្នាំ មុន

ស្ថានភាពរបស់លោក Sam Schweingruber គ្រូ​បង្គោល​ក្លិប​ភ្នំពេញក្រោន​ មាន​ភាព​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​ត្រូវ​ការ​ពេល​វេលា​សម្រាក​ព្យាបាល​ប្រហែល​៣​សប្ដាហ៍​ទៀត​ទើប​ជា​សះ​ស្បើយ​ពេញ​លេញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ លី ហៀង​ អគ្គលេខាធិការ​ក្លិប​ជើងឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​។ ​ទោះ​យ៉ាង​ណា​ លោក​​នៅ​​មិន​​ទាន់​​ដឹង​​ច្បាស់​​ថា​​គ្រូ​ពេទ្យ​​នឹង​​អនុញ្ញាត​​ឱ្យ​​លោក​​ Sam​ ត្រលប់​មក​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ​ទេ​។