+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

អ៊ុំ វិចិត្រ អួល​ដើម​ក​ពេល​និយាយ​ដល់​ការ​បញ្ចប់​អាជីព​ចាំ​ទី​ដែល​ធ្លាប់​ប្រលូក​ជិត​១​ទសវត្សរ៍​

4 ឆ្នាំ មុន

របួស​ឆ្អឹង​ប្រអប់​ដៃ​បាន​អូស​បន្លាយ​ជាង​១​ឆ្នាំ​មក​ បាន​ធ្វើ​ឲ្យ​ អ៊ុំ វិចិត្រ​ មិន​អាច​ហ្វឹក​ហាត់​ពេល​លេញ​បាន​វិញ​ឡើយ​។ លើស​ពី​នេះ​ របួស​ដ៏​ញំញី​នេះ​ ទំនង​នឹង​បង្ខំ​ឲ្យ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ បោះ​បង់​អាជីព​ដែល​ប្រលូក​៩​ឆ្នាំ​មក​នេះ​នៅ​រដូវ​កាល​ក្រោយ​។ អ៊ុំ វិចិត្រ​ រៀប​រាប់​ទាំង​អួល​ដើម​ក​ ជុំ​វិញ​គម្រោង​នៃ​ការ​ដើរ​ចេញ​ពី​បាល់​ទាត់​ ដោយ​ថា​នេះ​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​ ដែល​ខ្លួន​ពិបាក​សម្រេច​ចិត្ត​​។

លីគ​ឆ្នាំ​ថ្មី​កីឡាករ​បរទេស​​៤​នាក់​​អាច​​លេង​​ក្នុង​ពេល​តែ​មួយ​ តែ​ត្រូវ​មាន​អាស៊ី​ម្នាក់​

4 ឆ្នាំ មុន

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​អនុម័ត​កូតា​កីឡាករ​បរទេស​៣+១​ស្រប​តាម​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​ (AFC) ​សម្រាប់​​លីគ​​កំពូល​​កម្ពុជា​​រដូវ​​កាល​២០១៦​ ដោយ​​អនុញ្ញាត​ឱ្យ​ក្រុម​នីមួយ​ៗ​ដាក់​កីឡាករ​បរទេស​៤​នាក់​លេង​នៅ​លើ​ទីលាន​ក្នុង​ពេល​តែ​មួយ​ ដែល​ក្នុង​នោះ​ត្រូវ​មាន​ជន​ជាតិ​អាស៊ី​យ៉ាង​តិច​​ម្នាក់​​។ ប៉ុន្តែ​​ក្នុង​មួយ​ប្រកួត​ ក្រុម​នីមួយ​ៗ​អាច​ប្រើ​ប្រាស់​កីឡាករ​បរទេស​បាន​តែ​៤​នាក់​ប៉ុណ្ណោះ​ មាន​ន័យ​ថា​បើ​ដាក់​បរទេស​លេង​ទាំង​៤​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ នោះ​​គ្មាន​​កីឡាករ​បរទេស​ផ្សេង​ទៀត​នៅ​កៅអី​បម្រុង​សម្រាប់​ប្ដូរ​ឡើយ​។

អតីតអនុប្រធាន FIFA, Figueredo ​ឡើង​តុលាការ​​អ៊ុយរុយហ្គាយ​ ក្រោយធ្វើបត្យាប័ន​

4 ឆ្នាំ មុន

អតីតអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA វ័យ៨៣ឆ្នាំ លោក Eugenio Figueredo បានធ្វើដំណើរ​ទៅដល់​ប្រទេស​កំណើត​អ៊ុយរុយហ្គាយ​ហើយ​នៅថ្ងៃព្រហស្បតិ៍ទី២៤ធ្នូឆ្នាំ២០១៥​ដើម្បី​ស្រាយ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ក្រុង​ម៉ុងតេវីដេអូ​ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពាក់ព័ន្ធនឹងករណីពុករលួយ។ បុរស​ដែល​​មាន​សញ្ជាតិ​អ៊ុយរុយហ្គាយ​និងអាមេរិក​រូបនេះ​ត្រូវបានចាប់ខ្លួននៅសណ្ឋាគារក្នុងទីក្រុង Zurich ប្រទេសស៊្វីស​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​រួម​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់របស់ FIFA មួយ​ចំនួន​ទៀត​ពី​បទ​ស៊ីសំណូក​សូកប៉ាន់ ខណៈលោកកំពុងប្រឆាំងនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។