+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

សហព័ន្ធ​បញ្ចេញ​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​២៩​នាក់​សម្រាប់​ពាន​ Gold Cup 2016

4 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ចំនួន​​២៩​រូប​ជ្រើស​រើស​ដោយ​គ្រូ​បង្គោល​ Tae-Hoon Lee ​សម្រាប់​​ប្រមូល​​ផ្ដុំ​​ហ្វឹក​​ហាត់​​ត្រៀម​​ទៅ​​ចូល​​រួម​​ប្រកួត​​ពាន​​រង្វាន់​​ Bangabahdhu Gold Cup ​​នៅ​​ប្រទេស​​បង់​​ក្លា​ដេស​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ដល់​​​១៨​​​ខែ​​មករា​​ឆ្នាំ​​២០១៦​​។​ កីឡាករ​​ទាំង​​២៩​​នាក់​​នោះ​​ មាន​​៧​​រូប​​មក​​ពី​​ក្លិប​​ស្វាយ​រៀង​​, ៤​​នាក់​​មក​​ពី​​ក្លិប​​ក្រសួង​​ការពារ​​ជាតិ​​, ៤​​នាក់​​មក​​ពី​​ក្លិប​​ភ្នំពេញ​ក្រោន​​, ៨​​​នាក់​​មក​​ពី​​ក្លិប​​បឹង​កេត​អង្គរ​​, ៣​​នាក់​​មក​​ពី​​ក្លិប​​​អគ្គ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ជាតិ​​ និង​​៣​​នាក់​​ទៀត​​មក​​ពី​​ណាហ្គាវើល​​។ ​ក្នុង​​ចំណោម​​នោះ​​គេ​​សង្កេត​​ឃើញ​​ការ​​វិល​​ត្រលប់​​របស់​​ខ្សែ​ប្រយុទ្ធ​​ សុខ ផេង ​​,​ខ្សែ​​​ការពារ​​​ ទូច បញ្ចរ៉ុង​​​ និង​ ឡេង មករា ​ដែល​​បាត់​​មុខ​​ពី​​បញ្ជី​​ជម្រើស​​ជាតិ​​ជា​​ច្រើន​​ខែ​​មក​​ហើយ​​៕M

បើ​​៩០​នាទី​យប់​មិញ​ស្មើ​គ្នា បឹងកេត​អង្គរ​​អាច​ឈ្នះ​បាល់​ប៉េណាល់ទី ព្រោះ​អត់​ថែម​ម៉ោង​ទេ

4 ឆ្នាំ មុន

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Toyota Mekong Club Championship 2015 យប់​ថ្ងៃ​អាទិត្យ​ទី​២០​ធ្នូ​ ក្រុម​ខ្លាំង​បំផុត​របស់​ថៃ Buriram United ស៊ី​បឹងកេត​អង្គរ​ ១-០ តាម​រយៈ​បាល់​ពិន័យ​១​១​ម៉ែត្រ​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា Tunez ក្នុង​នាទី​ទី​៦៧​។ ថ្វី​ដ្បិត​តែ Buriram ​គ្រប់គ្រង​បាល់​យ៉ាង​លើស​លប់​មែន ប៉ុន្តែ​បឹងកេត​អង្គរ ការពារ​យ៉ាង​ប្រយ័ត្ន​ប្រយែង​និង​មិន​សូវ​​អនុញ្ញាត​ឱ្យ​ Buriram បង្កើត​ឱកាស​​ល្អ​ៗ​ប៉ុន្មាន​ឡើយ​។ ប្រសិន​បើ​​ខ្សែ​ប្រយុទ្ធ Dzama Bata មិន​លូក​ជើង​ប៉ះ Diogo ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ទេ​នោះ ក្រុម​ទាំង​ពីរ​​ទំនង​ជា​ស្មើ​គ្នា​០-០​ក្នុង​​ម៉ោង​ធម្មតា​៩០​នាទី។ ដោយសារ​រូប​មន្ត​ក្នុង​ពាន​រង្វាន់ Toyota Mekong Club Champinship នេះ​មិន​ថែម​ម៉ោង​១៥​នាទី​២​ដង​នោះ​ទេ ពោល​គឺ​ទាត់​បាល់​ប៉េណាល់ទី​៥​គ្រាប់ម្នាក់​យក​តែ​ម្ដង​ប្រសិន​បើ​ស្មើ​គ្នា​ក្នុង​រយៈ​ពេល​៩០​នាទី ដូច្នេះ បឹងកេត​អង្គរ អាច​​មាន​សង្ឃឹម​ឈ្នះ ព្រោះ​សមត្ថភាព​អ្នក​ចាំទី​ក្រុម​ទាំង​ពីរ​មិន​​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ ហើយ​ចំណែក​អ្នក​ស៊ុត​នៅ​ខាង​លើ​ក៏​ផ្សង​សំណាង​ដូច​គ្នា​ដែរ​។ លោក​គ្រូ​បង្គោល ប្រាក់ សុវណ្ណារ៉ា របស់​បឹងកេត​អង្គរ ក៏​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កា​រ​ប្រកួត​ដែរ​ថា​ បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​តង់​ទី​២​នោះ​ទេ បឹង​កេត​អង្គរ អាច​លើក​ពាន​ក៏​ថា​បាន​៕M