+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

ម្ចាស់​ស្បែក​ជើង​មាស​របស់​ Buriram ​ជា​ខ្សែ​​ប្រយុទ្ធ​ដែល​ Arsenal​ ​តាម​ទិញ​អត់​បាន​

4 ឆ្នាំ មុន

Diogo Luis Santo វ័យ២៨ឆ្នាំ ជាខ្សែប្រយុទ្ធឆ្នើមរបស់ Buriram United ដែលឈ្នះស្បែកជើងមាសនិងពានកីឡាករលេងល្អជាងគេនៅ Thai Premier League រដូវកាល២០១៥នេះ ​ដោយ​ស៊ុត​ចូល​៣៣​គ្រាប់​ពី​ការ​ចូល​លេង​៣២​លើក​នៅ​ក្នុង​លីគ ក្នុង​នោះ hat-trick ៤​ដង​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ (assist) ស៊ុត​ចូល​៧​គ្រាប់។ ខណៈកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងបង្កការគំរាមកំហែងចំពោះខ្សែការពាររបស់បឹងកេតអង្គរក្នុងវគ្គផ្ដាច់ព្រ័ត្រ Toyota Mekong Club Championship 2015 នៅល្ងាចថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០១៥នៅកីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក Keiladaily សូមបង្ហាញជូនប្រវត្តិសង្ខេបរបស់ខ្សែប្រយុទ្ធពាក់អាវលេខ៤០របស់ Buriram រូបនេះ។

Mourinho អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ណា​បន្ទាប់ ក្រោយ​​​​​ខ្ទាត​ពី Chelsea​ ជា​លើក​ទី​២​?​

4 ឆ្នាំ មុន

ក្នុងប្រវត្តិបង្វឹករបស់លោក Jose Mourinho លោកមិនដែលដឹកនាំក្លិបណាបាន៤រដូវកាលជាប់គ្នាឡើយ។ តួយ៉ាង Chelsea បានបញ្ឈប់លោក Jose Mourinho ក្នុងរដូវកាលទី៣ ពោលគឺប្រាំពីរខែបន្ទាប់ពីអ្នកចាត់ការរូបនេះនាំពាន Premier League និង League Cup ២០១៤-១៥មកឱ្យក្លិប។ អ្នកចាត់ការជនជាតិព័រទុយហ្គាល់វ័យ៥២ឆ្នាំរូបនេះទទួលបានជោគជ័យក្នុងអាជីពដឹកនាំមិនដែលអាក់ខាន ដូចជាលើកពាន២ដងជាមួយ Chelsea ពេលមកដឹកនាំលើកដំបូង, លើកពាន Champions League ជាមួយ FC Porto និង Inter Milan និងពាន La Liga ជាមួយ Real Madrid ជាដើម។ បុរសដែលដាក់រហស្សនាមខ្លួនឯងថា The Special One អស់ការងារនៅ Stamford Bridge បន្ទាប់ពីក្លិបរបស់មហាសេដ្ឋីរុស្ស៊ីក្នុងរដូវកាល២០១៥-១៦នេះ ធ្លាក់ជើងយ៉ាងខ្លាំងនិងកំពុងស្ថិតលើតំបន់ដែលត្រូវកាត់ចេញពី Premier League តែ១ពិន្ទុប៉ុណ្ណោះ។ អីចឹង តើលោកនឹងទៅទីណាបន្ទាប់?

Suarez ស៊ុត​ hat-trick ឱ្យ​ Barca ផ្ដួល​ជើង​ឯក​ចិន​ ឡើង​ទៅ​ជួប​ River Plate​

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Luis Suarez ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងនាទីទី៣៩,៥០,៦៧ ជួយឱ្យ Barcelona ផ្ដួល Guangzhou Evergrande ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup 2015 ហើយត្រូវឡើងទៅតតាំងជាមួយ River Plate នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃអាទិត្យទី២០ធ្នូ។ Lionel Messi គ្មាន​វត្ត​មាន​​ក្នុង​ការ​ប្រកួត​អម្បាញ់​មិញ​នេះ​ទេ​ដោយ​សារ​មាន​បញ្ហា​​​​តម្រង​​នោម​​ ស្រប​ពេល Neymar ក៏​អង្គុយ​កៅអី​បម្រុង​មិន​​បាន​ចូល​លេង​ដូច​គ្នា​។ Guangzhou Evergrande នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ​ Sanfrecce Hiroshima ដែល​ចាញ់​ River Plate​ ០-១​ម្សិល​មិញ​៕​M​