+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់

Buriram United ស្ថិត​ក្នុង​ចំណោម​កំពូល​ក្លិប​ទាំង​២០​ប្រចាំ​ទ្វីប​អាស៊ី​

4 ឆ្នាំ មុន

យោងតាមតារាងចំណាត់ថ្នាក់ក្លិបអាជីពចេញដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC Club Rankings កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ ក្លិបជើងឯករបស់ថៃ Buriram United ស្ថិត​នៅ​លេខ​រៀង​ទី​១៧​ក្នុង​ចំណោម​ក្លិប​បាល់​ទាត់​អាជីព​ទាំង​ឡាយ​នៅ​ក្នុង​ទ្វីប​នេះ​។ ចំណែក​ម្ចាស់​ជើង​ឯក​ AFC Champions League ២០១៣​និង​២០១៥​ Guangzhou Evergrande របស់​ចិន ដែល​​ទទួល​បាន​ពាន​រង្វាន់​ AFC Club Team of the Year 2015  ឈរ​នៅ​លើ​គេ​បំផុត​ក្នុង​ឆ្នាំ​ទី​២​នៃ​តារាង​ចំណាត់​ថ្នាក់​ក្លិប​នៅ​អាស៊ី​។ រី​ឯ​ក្លិប​ Johor Darul Ta’zim ​របស់​ម៉ាឡេស៊ី​ដែល​ទើប​ឈ្នះ​ពាន​ AFC Cub 2015 ជា​ប្រវត្តិ​សាស្ត្រ​ លេច​មុខ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ AFC ​ជា​លើក​ដំបូង​ ដោយ​កាន់​លំដាប់​ទី​៦៨​៕M