+855 16 757 168     samnob@keiladaily.com
KD Logo

ឃីម បូរ៉ា បញ្ជាក់​ថា មិន​ចោល​​ប្រដាល់​ក្រោយ​រៀបការ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 517
បេក្ខភាពសមរភូមិអ្នកប្រយុទ្ធស្រាបៀលីអូវគ្គ២ ឃីម បូរ៉ា ទម្លាយពត៌មានចុងក្រោយថា ខ្លួននឹងមិនចាកចេញពី​អាជីពជាអ្នកប្រដាល់ឡើយ ដរាបណា​នៅតែមានកម្លាំងកំហែងបញ្ចេញស្នៀតប្រយុទ្ធ​លើសង្វៀន និង​មាន​ការ​ចាប់​គូ​ឲ្យ​ប្រកួត​ពី​សំណាក់​​កម្មវិធី​ប្រដាល់​នានា។

កាលពីពេលថ្មីៗនេះ នៅភីអិនអិន អ្នកលេងកណ្តាប់ដៃវ័យក្មេងរូបនេះ ប្រាប់ថា រូបគេពិតជាពេញចិត្តនូវអ្វីដែលខ្លួន​មានបច្ចុប្បន្ន ហើយ​បើទោះបី​មានគ្រួសារ​ក៏គេនៅតែអាចបន្តឡើងសង្វៀន ព្រោះវាក៏ជាចំណូលមួយសំខាន់សម្រាប់ពន្លកគ្រួសារថ្មីរបស់​ខ្លួនផងដែរ។ « សម្រាប់ខ្ញុំពិតជាពេញចិត្ត ឬហៅថា​ល្មមក៏ថាបាន ព្រោះតាំងពីតូចមកខ្ញុំមិននឹកស្មានថា​ខ្ញុំបានប៉ុណ្ណឹង ព្រោះពីតូចមកខ្ញុំខ្សោយមែនទែន។ បើខ្ញុំនៅតែ​វាយកើត គេនៅតែហៅ ខ្ញុំនៅតែ​វាយ​ហ្នឹងបង។ គិតថា អាជីពប្រដាល់ក៏រកចំណូល​បានស្រួលដែរ ព្រោះអីដូចយើងធម្មតាអត់មានអីធ្វើសោះអញ្ចឹងវាយ​ប្រដាល់ម្តងៗបាន ៣០០- ៤០០ ដែរ​មិនមែន​អន់ទេ»។

បែបនេះក្តី អ្នកប្រដាល់ជិតចូលរោងការជាមួយក្រមុំបាត់ដំបងរូបនេះ ព្រលយថា នឹងចាកចេញពីប្រដាល់​មួយរយៈតូច បន្ទាប់ពីរៀបការហើយនៅខែក្រោយ ដើម្បីយកពេលមើលខុស​ត្រូវរបរ និងសម្រួលការងារភរិយាខ្លះ។

ឃីម បូរ៉ា តែងស្កាត់ពីបន្ទាយមានជ័យមកសាងកេរ្តិ៍ឈ្មោះលើរេញប្រដាល់ នៅភ្នំពេញជាញឹកញយ ដោយទម្រង់វាយរបស់អ្នក​ប្រដាល់បានកម្ពស់រូបនេះ មិនអន់ជាងបងប្រុស​របស់គេ ឃីម ឌីម៉ា ប៉ុន្មានឡើយ។ អ្វីដែលគេស្ងប់ស្ញែងជាងនេះ គឺបងប្អូនត្រកូល ឃីម ទាំង២តែងធ្វើការប្រកួត​អស់ពីសមត្ថភាព ពុំទម្រន់ ឬប្រកួតមិនប្រក្រតីម្ដងណាឡើយ ៕M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ង៉ែត វុទ្ធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖