+855 16 757 168     samnob@keiladaily.com
KD Logo

ឡៅ ចន្ទ្រា ថាស្វាមគមន៍ឱកាសចេញវ៉ៃក្រៅស្រុក និងមិនរើសសង្វៀនទេ

| 226



អ្នកប្រដាល់គុនខ្មែរ មានកេរ្ត៍ឈ្មោះបោះសំឡេង និងឈរលំដាប់កំពូលរបស់កម្ពុជា ឡៅ ចន្ទ្រា អះអាងថា ខ្លួនបើកចំហ និងស្វាគមន៍ជានិច្ច ចពោះការចេញទៅប្រឡូកនៅតាមបណ្ដាសង្វៀនក្រៅស្រុក ប្រសិនរូបគេមានឱកាសនាថ្ងៃខាងមុខ។ ឡៅ ចិន្ទ្រា បញ្ជាក់ទៀតថា ខ្លួនរីករាយនឹងបង្ហាញវត្តមានគ្រប់សង្វៀនក្រៅស្រុកទាំងអស់ ឲ្យតែមានឈ្មោះចេញទៅប្រកួតបង្ហាញគុនខ្មែរ។

កាលពីពេលថ្មីៗកន្លងទៅ នៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តកំពង់ស្ពឺ រៀបរាប់បែបនេះ៖ “សម្រាប់ខ្ញុំ ខ្ញុំជាអ្នកប្រកួត គឺចាំតែប្រកួតទេ។ រឿងចេញទៅក្រៅប្រទេស ខ្ញុំតែងតែចង់។ ចំពោះខ្ញុំអត់រើសសង្វៀនទេ ឲ្យខាងមេគាត់ចុចឈ្មោះថា ទៅប្រកួតនៅណាៗ ខ្ញុំនឹងប្រកួត។ ចំពោះខ្ញុំស្វាគមន៍ជានិច្ច តែរឿងឈ្នះ ឬចាញ់ខ្ញុំអត់ដឹងទេ។ បាទបង ចំពោះខ្ញុំដូចដែលខ្ញុំបាននិយាយចឹង ឲ្យតែមានឈ្មោះប្រកួត ប្រកួតនៅសង្វៀនណាក៏បាន”។



សិស្សគុនក្លឹបប្រដាល់កងពលឆ័ត្រយោង៩១១ បន្ថែមថា ទោះពុំទាន់មានបទពិសោធនលើសង្វៀនកម្រិតអន្តរជាតិធំៗកន្លងមកបែបណាក្ដី ប៉ុន្តែរូបគេតែងតែសិក្សានិងអង្កេតច្បាប់ទម្លាប់ប្រកួត នៅតាមបណ្ដាសង្វៀនក្រៅស្រុកជាប្រចាំ ដោយក្នុងនោះ ក៏មានចំណុចខុសគ្នាពីគុនខ្មែរមួយចំនួនផងដែរ ដូចជាលក្ខន្តិកប្រកួត និងក្បាច់វ៉ៃជាដើម។ 
“ការកត់សម្គាល់របស់ខ្ញុំ ដោយសារច្បាប់ប្រកួតស្រុកគេ គឺខុសពីច្រើនស្រុកយើងតិចតួច។ ខុសត្រង់ថា គេអត់សូវឲ្យយើងនៅគៀកច្រើន ហើយវាយប្រយ៉ោលច្រើន”។ 



គួរដឹងដែរថា ឡៅ ចន្ទ្រា ក្រៅពីមានកេរ្ត៍ឈ្មោះល្បីល្បាញ និងគ្រងខ្សែក្រវាត់ក្នុងស្រុក បងប្រុសជើងខ្លាំង ឡៅ ចិត្រា រូបនេះ ក៏ធ្លាប់ចេញទៅប្រកួត និងផ្សាព្វផ្សាយគុនខ្មែរ នៅប្រទេសបារាំងពីរលើករួមមក កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ កន្លងមក ជាមួយអ្នកលេងគុនខ្មែរឆ្នើមៗមួយចំនួន រួមមាន សេន ប៊ុនថេន ឃុន ឌីម៉ា ម៉ឺន សុភា និង ផាន់ គ្រាន់ ជាដើម៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...