+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ និងកីឡាការិនីប្រដាល់សកលខ្មែរ៧រូបគ្រោងចូលរួមប្រកួតជើងឯកអាស៊ីនៅថៃខែមេសា ខាងមុខ

| 179

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជាចូលរួមការប្រកួត "កីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស-នារី ឆ្នាំ២០១៩ - Asian Elite Men & Women Boxing Championships 2019" នាថ្ងៃទី១៦ ដល់ ២៧ ខែមេសា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ ។


ការចំណាយលើការចូលរួមប្រកួតរួមមាន ការហូបចុក ស្នាក់នៅ និងបង់សិទ្ធិប្រកួត ដែលសរុបជិត១ម៉ឺនដុល្លារអាមេរិក ដោយសមាគមកីឡាប្រដាល់សកលថៃជាអ្នកធានារ៉ាប់រងទាំងស្រុង តាមការស្នើរបស់ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ។ 

ចំណែកក្រុមប្រតិភូកីឡាប្រដាល់សកលកម្ពុជារួមមាន កីឡាករ ៥រូប, កីឡាការិនី ២រូប, គ្រូបង្វឹក ៣រូប, តំណាងក្រសួងអប់រំ យុវជន និងកីឡា ១រូប និងប្រធានប្រតិភូ ១រូប ដឹកនាំ ដោយ លោក ប៊ុយ សុភ័ណ្ឌ ។


លោក ប៊ុយ សោភ័ណ្ឌ

ទន្ទឹមនឹងការប្រកួត "កីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស-នារី ឆ្នាំ២០១៩" នេះ សហព័ន្ធកីឡាប្រដាល់សកលអាស៊ីក៏នឹងរៀបចំ "មហាសន្និបាត សហព័ន្ធកីឡាប្រដាល់សកលអាស៊ី - Asian Boxing Confederation General Assembly" នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅក្រុងបាងកក ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធាន៤ រូប និងសមាជិក ប្រតិបត្តិ ១០ រូប ។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលក៏នឹង ឈរឈ្មោះជាបេក្ខភាពសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលអាស៊ីផងដែរ ដើម្បីឱ្យសមាជិក-សមាជិការអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើស។

គួរដឹងដែរថា នេះជាលើកទី១ហើយដែលព្រឹត្តិការណ៍ខាងលើរៀបចំដំណាលគ្នាទាំងបុរស និងនារី ដោយលើកមុនៗប្រកួតដាច់ពេលគ្នា៕


អត្ថបទ និងរូបភាព ៖ ផ្ដល់ឲ្យ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...