+855 16 757 168     samnob@keiladaily.com
KD Logo

នៅ ស្រីពៅ និង វី ស្រីខួច តាំងចិត្តរៀងៗខ្លួនត្រៀមជើងឯកប្រដាល់សកលទ្វីបអាស៊ី

| 124

កីឡាការិនីប្រដាល់សកលឆ្នើមកម្ពុជាពីររូប រួមមាន នៅ ស្រីពៅ និង វី ស្រីខួច បាន តាំងចិត្តនឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចូលរួមប្រកួតប្រជែង កីឡា​ប្រដាល់សកលជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៩ នៅប្រទេសថៃ នាខែមេសា ខាងមុខ។


កាលពីថ្ងៃទី០៥ ខែមីនា នៅសាលហ្វឹកហ្វឹនប្រដាល់ជម្រើសជាតិ កីឡាការិនីប្រដាល់សកលតំណាងកម្ពុជាទាំងពីររូប ដែលធ្លាប់ចូលប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៧ នៅវៀតណាម រៀបរាប់រៀងៗខ្លួន​ៗ​បែបនេះ៖ “បទពិសោធមុន ខ្ញុំបានត្រៀមខ្លួនបានល្អទេ។ កាលពីមុនគេហៅទៅវ៉ៃភ្លាមៗ ហាត់បានតែរយៈពេល១ខែ។ តែសារនេះ បានត្រៀមខ្លួនរួចហើយ។ ចាស បង និយាយរួមប្រមូលផ្ដុំដោយកីឡាករល្អហ្មងបង។ លើកនេះ ខុសគ្នាពីមុនបង។ ពីមុនហាត់បានតិចពេក ហើយទៅដល់យើងអត់ធ្លាប់ប្រកួតចឹង វារាងយ៉ាប់ដែរបង។ ចំពោះខ្ញុំ ខ្ញុំលេងគីឡូតូច ចឹងខ្ញុំសង្ឃឹមច្រើនដែរ សង្ឃឹម៥០ភាគរយ។ ចំពោះខ្ញុំ ឥឡូវ ហ្វីលីពីន ចិនក៏ល្អដែរបង វៀតណាមគេក៏លឿន។ និយាយរួមគេសុទ្ធតែដើរទៅមុខខាងមុខសកល”។



សម្ដី វី ស្រីខួច កីឡាការិនីជម្រើសជាតិប្រដាល់សកល៖ “ ឥឡូវហ្នឹង នៅរាងស្ទើរតិចបង។ អត់ទាន់រហ័សដូចគេ ហើយគេរាងរហ័សជាង តែខ្ញុំមាននៅតែមានសង្ឃឹមខ្លួនឯង។ និយាយរួម ឧបសគ្គខ្លាំងជាង​គេ​ គឺថៃ និងវៀតណាម។ វាពិបាកដែរ និយាយរួមលក្ខណៈអាស៊ីទេ ប៉ុន្តែគេយកទៅសុទ្ធតែកីឡាករគេដដែលៗចឹង សុទ្ធតែខ្លាំងៗ ចឹងយើងពិបាកដែរ”។

សូមជម្រាបថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៧រូប រួមមាន ណាត សៀកនិន យ៉ុន ដារ័ត្ន នៅ ស្រីពៅ វី ស្រីខួច រួមទាំងយុវជនថ្នាលបីរូបផ្សេងទៀត រួមមាន បាំង ណុន វីសុភ័ស្ស និង សៅ រង្សី ដើម្បីទៅចូលរួមប្រកួត កីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស -នារី ឆ្នាំ២០១៩ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់២៧ ខែមេសា នៅទីក្រុងបាងកក ប្រទេសថៃ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...